បណ្តាញសង្គម

Bale បាត់​តំណែង​អាវ​លេខ​១១​នៅ Real ដោយ​ផ្ទេ​ទៅ​កីឡាករ​អេស្ប៉ាញ​ម្នាក់​នេះ

ខ្សែបម្រើប្រយុទ្ធ Gareth Bale កំពុងជួបបញ្ហារឿងលេខអាវ បន្ទាប់ពីត្រឡប់មកកាន់ Real Madrid ក្រោយបញ្ចប់ការខ្ចីជើងពីក្លឹប Spurs។

Bale បានចំណាយពេលកាលពីរដូវកាលមុនខ្ចីជើងទៅ Spurs ដោយសម្រេចចិត្តពាក់លេខ៩នៅទីនោះ។ ប៉ុន្តែអំឡុងពេលអវត្តមាននៅ Real ខ្សែបម្រើប្រយុទ្ធ Marco Asensio បានយកអាវលេខ១១មកពាក់។

Bale ពាក់លេខ១១ តាំងតែផ្ទេមកកាន់ Madrid ដំបូង និងជួយក្រុមឈ្នះពាន១៣គ្រឿង។សម្រាប់ការវិលមកវិញនៅរដូវកាលថ្មីនេះ Bale នឹងត្រូវប្រើលេខថ្មី ខណៈលេខ១១ Asensio យកបាត់ហើយ។

៤លេខដែលនៅសល់និងល្អ Bale អាចជ្រើសយកមកពាក់បានមាន១៦ ១៨ ២១ និង ១៤។តាមពិតទៅលេខ១៤ជារបស់ Casemiro តែគេនឹងប្ដូរមកពាក់លេខ៥វិញ ដែលជាអតីតកម្មសិទ្ធិរបស់ Varane ដែលទើបផ្លាស់ទៅ Man Utd។

David Alaba កីឡាករចំណូលថ្មី និងកំពុងព្យាបាលជំងឺកូវីដ-១៩ ត្រូវក្លឹបផ្ដល់អាវលេខ៤ឲ្យ ដែលធ្លាប់ពាក់ដោយអតីតប្រធានក្រុម Sergio Ramos៕