បណ្តាញសង្គម

៣​ហេតុ​ផល​បង្ហាញ​ថា វឌ្ឍនាកា ​អាច​ជាប់​ជម្រើស​ជាតិ​ឡើង​វិញ​

កាលពីម្សិលមិញនេះខ្សែប្រយុទ្ធបទពិសោធក្រៅស្រុកជោគជាំ ចាន់ រឌ្ឍនាកា រកបានពីរគ្រាប់ និងបានទាត់កាប់មួយជើងយ៉ាងស្អាតជួយឲ្យបឹងកេតយកបាន៣ពិន្ទុពីទឹកដីរបស់ស្វាយរៀងនៅនាទីទី៩០+ សម្រាប់ការប្រកួតលីគកំពូលកម្ពុជាសប្ដាហ៍ទី១០ដែលបញ្ចប់ទៅបឹងកេតឈ្នះស្វាយរៀង ២-១ ។

ក្រោយការជួយឲ្យបឹងកេតឈ្នះជាប់ៗគ្នាខ្សែប្រយុទ្ធដើមកំណើតមកពីខេត្តកំពតរូបនេះនឹងអាចជាប់ជម្រើសជាតិឡើងវិញក្រោមហេតុផលបីនេះ។១-ការបញ្ចប់ទី៖ វឌ្ឍនាកា នៅតែជាខ្សែប្រយុទ្ធមានកម្រិតបញ្ចប់ទីច្បាស់មិនចាញ់កីឡាករផ្សេងផ្ទុយទៅវិញគេបានបង្ហាញទម្រង់លេងប្លែកកាលពីម្សិលមិញពោលគឺហាក់កាច នឹងមានភាពស្វាហាប់។

២-ការលេងពេញ៩០នាទី៖ អ្នកណាក៏ដឹងដែរថា កន្លងមកខ្សែប្រយុទ្ធរូបនេះមានភាពខ្សោយកម្លាំង ហើយកម្រឃើញលេងពេញ៩០នាទីណាស់។ ប៉ុន្តែម្សិលមិញនេះគេបានលេងពេញ៩០នាទីទល់ក្រុមខ្លាំងស្វាយរៀង។

ប្រិយមិត្តពិតជាដឹងហើយថាការទទួលបានឱកាសលេងពេញៗបែបនេះវានឹងអាចធ្វើឲ្យកម្លាំងរបស់កីឡាករស្ថិតនៅកម្រិតមួយល្អ ហើយការជាប់ជម្រើសជាតិក៏មិនត្រូវបានមើលរំលងផងដែរ។

៣-នឹងមានភាគរយខ្ពស់ជាប់ជម្រើសជាតិវិញបើសិនបន្តរកបានគ្រាប់បាល់ក្នុងបញ្ជី Top Scorers ៖ បូកទាំងពីរគ្រាប់ម្សិលមិញ វឌ្ឍនាកា រកបាន៩ គ្រាប់ហើយស្មើកីឡាករ កែវ សុខផេង របស់វិសាខាដែលជាខ្សែប្រយុទ្ធទើបជាប់ជម្រើសជាតិថ្មីៗ។

យ៉ាងណាការទាត់បញ្ចូលទីដៃគូច្រើនគ្រាប់ នឹងបានជាប់ក្នុងបញ្ជី Top Scorers នេះក៏មិនទាន់ប្រាកដ១០០% ថា នឹងបានជាប់ជម្រើសជាតិឡើងវិញនោះដែរគ្រប់យ៉ាងអាស្រ័យលើវឌ្ឍនាកា ខ្លួនឯងផ្ទាល់ថាចង់ជាប់ឡើងវិញឬអត់ ហើយបើសិនគេពិតជាចង់ជាប់មែននោះគេគ្រាន់តែប្រឹងប្រែងហ្វឹកហាត់ប្រមូលកម្លាំងនឹងមានភាគរយខ្ពស់ព្រោះគេបញ្ចប់ទីច្បាស់៕