បណ្តាញសង្គម

ប្រកួត​មិត្តភាព London Derby ក្លឹប​កាំភ្លើង​ធំ​ Arsenal ចាញ់ Chelsea ១-២

Chelsea នៅតែបន្តរកបានជ័យជម្នះក្នុងប្រកួតលក្ខខណៈមិត្តភាព បន្ទាប់ពីបានយកឈ្នះលើក្លឹបរួមទីក្រុងឡុងដ៏ Arsenal ២-១ កាលពីយប់មិញ។ខ្សែប្រយុទ្ធ Kao Havertz ជាអ្នករកគ្រាប់ដំបូងឲ្យ Chelsea នាទី២៦ មុនពេល Granit Xhaka ជាអ្នករកគ្រាប់តាមស្មើឲ្យ Arsenal នាទីទី៦៩។

យ៉ាងណាមិញ នៅ៣នាទីបន្ទាប់ខ្សែប្រយុទ្ធ Tammy Abraham ធ្វើបានគ្រាប់ទីពីរឲ្យតោខៀវ ហើយក៏ជាគ្រាប់ជ័យជម្នះក្នុងប្រកួតនេះផងដែរ។ប្រកួតបន្ទាប់ Chelsea នឹងត្រូវជួបក្រុមរួមទីក្រុងឡុងដ៏មួយទៀតគឺ Spurs។

ការរៀបចំឲ្យមានការប្រកួតមិត្តភាព London Derby ច្រើនបែបនេះគឺដើម្បីរៃអង្គាសប្រាក់សម្រាប់ជួយដល់សប្បុរសធម៌សុខភាពផ្លូវចិត្តនៅចក្រភពអង់គ្លេស៕