បណ្តាញសង្គម

អ្នក​គាំទ្រ​ម្នាក់​កាន់​អាវ Messi ​យំ​បោក​ខ្លួន​ក្បែរ​កីឡដ្ឋាន Camp Nou ​

ខ្សែប្រយុទ្ធ Lionel Messi នឹងចាកចេញពីក្រុម FC Barcelona ជាផ្លូវការហើយ បន្ទាប់ពីក្លឹបមិនអាចសម្រេចបន្ដកុងត្រាថ្មីបាន ក្រោមហេតុផលបញ្ហាសេដ្ឋកិច្ច។ដំណឹងនៃការចាកចេញរបស់វីរបុរសក្លឹបខាងលើនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងមែនទែន។

ដោយមួយចំនួនបាននាំគ្នាទៅកីឡដ្ឋាន Camp Nou ដើម្បីអង្គុយជុំគ្នា និងនិយាយពីរឿងដែលពួកគេសឹងតែមិនជឿថាកើតមានឡើងនោះទេ។ Messi បានចំណាយពេលជាង១០ឆ្នាំនៅក្លឹបនេះ និងឈ្នះពានរង្វាន់ជាច្រើន ប៉ុន្តែចុងក្រោយរូបគេនៅតែមិនអាចចូលនិវត្តន៍ជាមួយក្រុម Barcelona បានដដែល។

ដោយក្នុងចំណោមអ្នកគាំទ្រទាំងអស់នោះ មានអ្នកគាំទ្រម្នាក់បានកាន់អាវរបស់ Messi ទ្រហ៊ោយំក្បែររបងកីឡដ្ឋាន Camp Nou តែម្ដង។ នេះបានបង្ហាញថា រូបគេពិតជាស្រលាញ់ និងចង់ឃើញប្រធានក្រុមរូបនេះបន្ដលេងនៅក្រុមអ្នកមានបុណ្យទៀតណាស់៕