បណ្តាញសង្គម

ខ្សែ​ការពារ​ Leicester រូប​នេះ​ បាន​រង​របួស​បាក់ជើង​ ក្នុង​កំឡុង​ពេល​ប្រកួត​មិត្តភាព​ជា​មួយ​ Villarreal

ខ្សែការពារក្លឹប Leicester កីឡាករ Wesley Fofana បានធ្វើការបង្ហោះនៅលើបណ្ដាញសង្គម Instagram របស់ខ្លួននៅក្នុងថ្ងៃនេះថា ខ្លួនកំពុងរងរបួសបាក់ឆ្អឹងជើង ក្រោយចូលរួមការប្រកួតមិត្តភាពតទល់នឹងក្លឹប Villarreal ក្នុងលទ្ធផលឈ្នះ ៣-២ កាលពីម្សិលមិញនេះ។

ក្នុងការប្រកួតខាងលើកំឡុងពេលពាក់កណ្ដាលតង់ទី២ Fofana បានប៉ះគ្នាជាមួយខ្សែប្រយុទ្ធ Fer Nino របស់ក្លឹប Villarreal ដែលជាលទ្ធផលខ្សែការពាររូបនេះ មិនអាចបន្តលេងបាន និងត្រូវបានក្រុមសង្គ្រោះបន្ទាន់យកចេញពីការប្រកួតតែម្ដង។

ក្រោយពិនិត្យរួច Fofana ក៏ត្រូវបានគេរកឃើញថាបានបាក់ឆ្អឹងជើងបែបនេះតែម្ដង តែម្ដងដែលតម្រូវឲ្យធ្វើការសម្រាកព្យាបាលមួយរយៈសិន។យ៉ាងណាក្ដីទោះជាលទ្ធផលអាក្រក់បែបនេះក្ដី ខ្សែការពារ Leicester រូបនេះក៏បានឆ្លៀតពេលចេញសារអរគុណអ្នកគាំទ្រទាំងអស់ ដែលបានព្រួយបារម្ភ និងបានសន្យានឹងត្រលប់មកវិញឆាប់ៗ និងខ្លាំងជាងមុន៕