បណ្តាញសង្គម

​ត្រឹម​១០​ប្រកួត កែវ សុខផេង មាន​ឱកាស​បំបែក​កំណត់​ត្រា​​ខ្លួន​រដូវ​កាល​មុនបាត់​

គិតត្រឹមសប្ដាហ៍ទី១០របស់វិសាខាខ្សែប្រយុទ្ធ កែវ សុខផេង រកបាន៩គ្រាប់ហើយ ដែលចំនួនគ្រាប់បាល់នេះស្មើចំនួនគ្រាប់បាល់រដូវកាលមុនដែលគេបានបង្ហាញខ្លួនពេញមួយរដូវកាល ដូច្នេះគេត្រូវការតែមួយគ្រាប់ទៀតប៉ុណ្ណោះ ដើម្បីបំបែកកំណត់ត្រារបស់ខ្លួន។

ខ្សែប្រយុទ្ធខាងលើបានជួយឲ្យវិសាខាមិនទាន់ចាញ់សោះក្នុងចំណោម១០ប្រកួតរដូវកាលនេះ ជាមួយការរកបានគ្រាប់បាល់៩គ្រាប់ ស្មើចំនួនគ្រាប់ដែលគេចំណាយពេលពេញមួយរដូវកាលសម្រាប់ពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០២០។

គេក៏បានជួយឲ្យវិសាខាក្លាយជាក្រុមរកបានគ្រាប់បាល់បានច្រើនជាងគេ រហូតដល់ទៅ៣៦គ្រាប់ក្នុងចំណោម១០ប្រកួតលើសក្រុមផ្សេងៗទាំងអស់។សុខផេង ត្រូវបានគេដឹងថា ជាកីឡាករមានការតស៊ូហ្វឹកហាត់ គោរពពេលវេលាហ្វឹកហាត់ ហើយតែងជាប់ជម្រើសជាតិ។ បើគិតចាប់ពីឆ្នាំ២០១៨ ដែលគេផ្លាស់មកកាន់វិសាខាដល់បច្ចុប្បន្នគេចូលលេងបាន៥៦ប្រកួតរកបាន៣៨គ្រាប់ផងដែរ៕