បណ្តាញសង្គម

Brunoថា​ Pogba អាច​ Assist បាល់​រហូត​ដល់​ទៅ​ ៥ ទៅ​៦​ដង​ឯណោះ​ក្នុង​ ១​ប្រកួត​

ខ្សែបម្រើ Bruno Fernandes បាននិយាយសរសើរខ្សែបម្រើ Paul Pogba ខ្លាំងៗនៅក្នុងកិច្ចសម្ភាសន៍ជាមួយ MUTV បន្ទាប់ពីជួយ Manchester United ឈ្នះ Leeds United ក្នុងលទ្ធផល ៥-១ ក្នុងប្រកួតបើកឆាក Premier League ដំបូងក្នុងរដូវកាលថ្មីឆ្នាំ២០២១/២២នេះកាលពីថ្ងៃសៅរ៍កន្លងទៅ។

Bruno បាននិយាយថា៖" Pogba គាត់ធ្វើបានល្អណាស់ គាត់ជាកីឡាករដែលមានមាឌធំមាំទាំម្នាក់។ ម្នាក់ៗដឹងពីគាត់ច្បាស់ណាស់ ហើយខ្ញុំសង្ឃឹមថាគាត់នឹងអាចធ្វើឲ្យកាន់តែបានល្អជាងនេះទៅទៀត ព្រោះខ្ញុំគិតថាគាត់នៅអាចធ្វើបានល្អជាងនេះទៀត។

ខ្ញុំច្បាស់ណាស់ គាត់អាច Assist បាល់ឲ្យក្រុមក្នុង១ប្រកួត រហូតដល់ ៥ ទៅ៦ដងឯណោះ "។កីឡាករនេះបន្តថា៖" គាត់ជាកីឡាករដ៏មានគុណភាពមួយរូប។ ពួកយើងជឿជាក់លើគាត់ យើងដឹងច្បាស់ណាស់ពីអ្វីដែលគាត់ធ្វើមកលើក្រុមរបស់យើង ជាក់ស្ដែងដូចជាការជួយក្រុមឲ្យលេងឈ្នះដូចការប្រកួតកន្លងទៅនេះ និង ជួយក្រុមឲ្យកាន់តែល្អប្រសើរ "៕