បណ្តាញសង្គម

ខេម​ ចាន់​ និយាយ​យ៉ាងណា​ចំពោះ​សមត្ថភាព​ អេលីត​ ចំរើន​ មុន​ប៉ះ​គ្នា...

សិស្សគុនមកពីក្លឹបឆត្រយោង ៩១១ ខេម ចាន់ ថាកីឡាករ អេលីត ចំរើន ជាជើងខ្លាំង និងស្ថិតក្នុងកម្រិត A ទៅហើយបច្ចុប្បន្ននេះរីឯស្នៀតប្រយុទ្ធវិញគឺចេញលឿន ធ្ងន់ ល្អទាត់ឆ្វេងខ្លាំង។

ខេម ចាន់ លើកឡើងក្នុងកិច្ចសម្ភាសមួយថា រូបគេបានត្រៀមខ្លួនបានល្អសម្រាប់ជំនួបកម្មវិធីខ្សែក្រវាត់ជាមួយកីឡាករ អេលីត ចំរើន ថ្ងៃអាទិត្យនេះ។ សិស្សប្អូន ឡៅ ចន្ទ្រា ខាងលើគឺពង្រឹងការវ៉ៃស៊ីបឲ្យបានច្រើន ពង្រឹងស៊ុហ្វឲ្យល្អ និងហាត់ឡាំផងដែរ។

អ្នកលេងគុនខ្មែររូបនេះបន្ថែមទៀតថា បើនិយាយពីសមត្ថភាព អេលីត ចំរើន គឺជាកីឡាករល្អមួយនៅកម្ពុជាបច្ចុប្បន្ន និងស្ថិតនៅលំដាប់ A ផងដែរ។ កូនសិស្សលោក ស៊ន អេលីត រូបនេះល្អកណ្ដាប់ដៃ ចេញស្នៀតលឿន ជាពិសេសការទាត់ឆ្វេងរបស់គេតែម្ដង ធ្ងន់ រហ័ស។

រំលឹកដែរថា កីឡាករ ខេម ចាន់ និងប៉ះជាមួយ អេលីត ចំរើន ក្នុងកម្មវិធីខ្សែក្រវាត់ ១ម៉ឺនដុល្លាររបស់ PNN នៅថ្ងៃអាទិត្យ ទី២២ សីហា ២០២១ នេះ។ អ្នកដែលចាញ់នឹងធ្លាក់ត្រឹមនេះតែម្ដង៕