បណ្តាញសង្គម

ផ្លូវការ​! Benzema បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Real Madrid រហូត​ដល់​ឆ្នាំ​២០២៣​

ខ្សែប្រយុទ្ធ Karim Benzema នឹងបន្តលេងជាមួយក្លឹប Real Madrid រយៈពេល២ឆ្នាំបន្ថែមទៀត ។

នេះបើយោងតាមការចុះផ្សាយផ្ទាល់របស់ក្លឹបនេះអម្បាញ់មិញនេះ។កីឡាកររូបនេះបានព្រមព្រៀងចុះកុងត្រា និងបន្តពាក់អាវលេខ៩ លេងនៅទីលាន Santiago Bernabeu ទៀតរហូតដល់ឆ្នាំ២០២៣ខាងមុខ។

បើតាមកុងត្រាចាស់ដែលនឹងបញ្ចប់នៅឆ្នាំ២០២២ខាងមុខ Benzema ទទួលបានប្រាក់ពលកម្មនៅក្នុង១ឆ្នាំជាង ២០លានដុល្លារ ខណៈប្រាក់ពលកម្មនៅក្នុងកុងត្រាថ្មីនេះមិនទាន់មានប្រភពច្បាស់ការណាមួយចុះផ្សាយនៅឡើយ។

ក្រោយពីបានចូលលេងជាមួយ Real កាលពីឆ្នាំ២០០៩មក Benzema បានចូលលេងបាន ៥៦០ប្រកួត និងរកគ្រាប់បាល់បាន ២៨១គ្រាប់៕