បណ្តាញសង្គម

​ឆ្នាំ​​នេះ​ Ronaldo ​មាន​​ចំណូល​ច្រើន​ជាង Messi ​

Cristiano Ronaldo បានវិលមកកាន់ទឹកដី Old Trafford វិញកាលពីពេលថ្មីៗនេះ ហើយការវិលមកកាន់ក្លឹបចាស់របស់ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ធ្វើឲ្យគេមានចំណូលសរុបប្រចាំឆ្នាំ១២៥លានដុល្លារ ស្របពេល Lionel Messi មានចំណូលសរុប១១០លានដុល្លារ។

នេះបើតាមទស្សនាវដ្តី Forbes បានចុះផ្សាយ។ ចំណូលទាំងអស់មិនទាន់គិតពន្ធឡើយ ខណៈដែលចំណូល ១២៥លានដុល្លារនេះ បូកបញ្ចូលប្រាក់ខែប្រចាំឆ្នាំនិងប្រាក់រង្វាន់ផ្សេងៗនៅ Manchester United ចំនួន ៧០ លានដុល្លារ។

ចំណែកលុយ៥៥លានដុល្លារផ្សេងទៀតបានពីការថតផ្សាយពាណិជ្ជកម្មនានា។ក្នុងចំណោមកីឡាករទាំងអស់លើលោកមានតែកីឡាករ៣នាក់ប៉ុណ្ណោះដែលមានចំណូលសរុបច្រើនជាង Ronaldo ដែលបានពីការថយផ្សាយពាណិជ្ជកម្មនានាគឺ Roger Federer បាន៩០លានដុល្លារ LeBron James ទទួលបាន៦៥លានដុល្លារ និង Tiger Woods ទទួលបាន ៦០លានដុល្លារ៕