បណ្តាញសង្គម

វឿន វាសនា ថាលេង៤ស្មើប្លែកសម្រាប់កីឡាករអាជីព

យុវជន វឿន វាសនា យល់ឃើញថាការប្រកួតបាល់ទះ៤ស្មើលក្ខណៈស្តង់ដារ ហាក់ប្លែកសម្រាប់រូបគេក្នុងនាមជាកីឡាករអាជីព។

ប្លែកត្រង់គេមិនសូវមានបទពិសោធ។កីឡាកររបស់ក្លឹបបាល់ទះវិសាខា បានពន្យល់ថា៖«សម្រាប់ខ្ញុំផ្ទាល់គឺមានអារម្មណ៍ថាប្លែក សម្រាប់ការប្រកួត៤ស្មើនេះ ហើយសម្រាប់ខ្ញុំផ្ទាល់ជាកីឡាករអាជីពមួយរូបដែលធ្លាប់តែមានបទពិសោធលើទីលានស្តង់ដារ៦ស្មើ តែលើទីលាន៤ស្មើ ខ្ញុំអត់សូវមានបទពិសោធប៉ុន្មានទេ...»។

គ្មានបទពិសោធស្មាត់បាល់ទះជម្រើសជាតិកម្ពុជារូបនេះថា រូបគេត្រូវការពេលសម្របខ្លួន ចំណែកកីឡាករដែលធ្លាប់លេងក្រៅប្រព័ន្ធ ពួកគេមិនមានអ្វីជាបញ្ហាច្រើនទេ។ស្មាត់ដែលគេច្រើនស្គាល់ថាស្នាលេខ២០ បានបញ្ជាក់បែបនេះ ៖«សម្រាប់ពួកគាត់នៅខាងក្រៅ ពួកគាត់គឺមិនមានជាបញ្ហាអីធំដុំទេ ព្រោះជាជំនាញរបស់ពួកគាត់ស្រាប់ ប៉ុន្តែបើសិនជាខ្ញុំអាចនឹងត្រូវការរយៈពេលសម្របខ្លួននៅក្នុងការលេង៤ស្មើនេះ»។ព្

រឹត្តិការណ៍ប្រកួតបាល់ទះ Special Volleyball Challenge 2021 ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ២៤ ខែ កញ្ញា ដល់ ថ្ងៃទី ១៧ ខែតុលា គឺជាការប្រកួត៤ស្មើលក្ខណៈស្តង់ដារ ត្រូវបានបង្កើតឡើងជាលើកទីមួយនៅកម្ពុជា ហើយការប្រកួតនេះ វាសនា ជឿជាក់ថានឹងជួយឱ្យកីឡាករលេងក្រៅប្រព័ន្ធស្វែងយល់ និងងាកមកលេងលក្ខណៈស្តង់ដារដូចកីឡាករអាជីពដែរ។

គួរបញ្ជាក់ថា ក្រុមរបស់វិសាខាក៏បានចុះឈ្មោះចូលរួមប្រកួតព្រឹត្តិការណ៍ Special Volleyball Challenge ដែរ។ ក្រុមរបស់គេមានសមាជិក៦នាក់គឺ គួន ម៉ុម, វឿន វាសនា, ផុល រតនៈ, សួន ចាន់ណារ៉ូ, សឿន ហេង និងឈឹម ឈាងនី៕