បណ្តាញសង្គម

​ហេតុ​ផល​នេះ​ហើយ​ ទើប​ក្រុម​បាល់ទះ​វត្ត​ប្រាសាទ​ យកប៊ិនយ៉ាមក​ចូល​ក្រុម

ក្រុមបាល់ទះវត្តប្រាសាទ ក៏បានចុះឈ្មោះចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ Special Volleyball Challenge ៤ស្មើដោយមានសមាសភាពកីឡាករចំនួន៦រូប។

ក្នុងចំណោមកីឡាករ៦រូបនោះក៏មានអតីតអ្នកដេញបាល់លឿនជម្រើសជាតិកម្ពុជា និងក្លឹបបាល់ទះវិសាខាម៉ាប៊ិនយ៉ាដែរ។លោក គង់ នៅ អ្នកដឹកនាំក្រុមបាល់ទះវត្តប្រាសាទបានឱ្យដឹងថា លោកយកប៊ិនយ៉ាមកចូលរួមក្រុម ព្រោះលោកចង់ឱ្យអតីតកីឡាករអាជីពរូបនេះបង្ហាញសមត្ថភាពឱ្យមហាជនបានឃើញ។

លោកបានបញ្ជាក់បែបនេះថា ៖«ខ្ញុំជ្រើសគាត់ ព្រោះគាត់មានឆន្ទៈក្នុងការប្រកួត គាត់ចូលចិត្តគាត់ស្រលាញ់គាត់ស្ម័គ្រចិត្ត។ សម័យមុន YouTube វាមិនសូវមាន ហើយគាត់បានឈប់លេងលើកមុន ដោយសារខ្ញុំចង់ឱ្យគាត់បញ្ចេញស្នាដៃគាត់ចុងក្រោយ សំខាន់ខ្ញុំចង់លើកទឹកចិត្តគាត់»។

បើតាមការឱ្យដឹងពីបុរសរូបនេះ ម៉ា ប៊ិនយ៉ា នៅសល់បច្ចេកទេសប្រហែល៨០%ពីមុន ហើយអ្វីដែលនៅខ្វះខាតទៀតនោះគឺកម្លាំង ដ្បិតតែការហ្វឹកហាត់លឿនពេក និងមានរយៈពេលខ្លី។ និយាយរួមសមត្ថភាពរបស់គេនៅសល់ប្រហែល៦០% បើប្រៀបធៀបនឹងពីមុន៕