បណ្តាញសង្គម

វ័យ​៣៦​ឆ្នាំ​ហើយ​​​តែ​​ Ronaldo អាច​រត់​​​​​បាន​ក្នុង​​ល្បឿន​មួយ​ដែល​សឹង​មិន​ជឿ​

បើទោះស្ថិតក្នុងវ័យ ៣៦ ឆ្នាំហើយក្ដី ប៉ុន្តែអាយុនេះមិនបានធ្វើឲ្យប៉ះពាល់ដល់ការលេងរបស់ Cristiano Ronaldo ឡើយ ក្រឡែកទៅមើលការបញ្ចប់ទីយ៉ាងច្បាស់ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន៣លើកទល់ក្រុម Newcastle, West Ham និង Young Boys។

ស្ថិតក្នុងវ័យ៣៦ឆ្នាំហើយ ប៉ុន្តែ Ronaldo អាចរត់បានក្នុងល្បឿន ៣២,៥១ គីឡូម៉ែត្រក្នុង១ម៉ោង ដែលល្បឿននេះត្រូវបានមើលឃើញថា ជាល្បឿនដ៏លឿននៅលើទីលាន ដែលអាចប្រដំប្រសង ជាមួយខ្សែការពារ Aaron Wan-Bissaka និង Jarrod Bowen ។

ជាមួយគ្នានោះលោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់បិសាចក្រហមបានពោលពាក្យសរសើរទៅកាន់ Ronaldo ដែលបង្ហាញទម្រង់លេងយ៉ាងល្អទល់ក្រុម West Ham ដែលជួយក្រុមឲ្យឈ្នះ២-១ កាលពីពេលថ្មី។

ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់បានបង្ហាញឲ្យដៃគូឃើញពីភាពគ្រោះថ្នាក់របស់ខ្លួន និងធ្វើឲ្យ Man Utd ក្លាយមកជាក្រុមដ៏គួរឲ្យខ្លាចជាមួយតិកនិករកគ្រាប់បាល់របស់ Ronaldo ។

Manchester United បច្ចុប្បន្នមាន១៣ពិន្ទុស្មើក្រុមខ្លាំង Chelsea និង Liverpool និងកំណត់ត្រា២៩ប្រកួតមិនចាញ់សោះនៅក្រៅដីក្នុងពានរង្វាន់ English Premier League ៕