បណ្តាញសង្គម

ឃឺន​ ចន្ទចរិយ៉ា​ ក្លាយ​ជា​ជើងឯក​ហែល​ទឹក​វិញ្ញាសា​ ៣០០០​ម៉ែត្រ​ ប្រើ​ពេល​ជាង​ ៤៥នាទី​

កីឡាការិនី ឃឺន ចន្ទចរិយា ក្លាយជាជើងឯកហែលទឹកទីឆ្ងាយ លើវិញ្ញាសា ៣០០០ម៉ែត្រ បន្ទាប់ពីធ្វើបានថេរវេលា ៤៥:០៨.៩៦ កាលពីម្សិលមិញនេះនៅអាងហែលទឹកក្នុងពហុកីឡដ្ឋានមរតកតេជោ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា ការប្រកួតហែលទឹកទីឆ្ងាយនេះធ្វើឡើងដើម្បីរំលឹកឡើងវិញលើវិញ្ញាសាមួយនេះ ពីព្រោះធ្លាប់ប្រកួតពីមុនមកនៅទន្លេមុខព្រះបរមរាជវាំង។ មួយវិញទៀតដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនីក្នុងអំឡុងពេលបិទខ្ទប់នេះផង។

អគ្គលេខាធិការរូបនេះបន្ថែមទៀតថា លោកពិតជាមានចិត្តសប្បាយរីករាយចំពោះការប្រកួតមួយនេះ ដោយសារតែមើលឃើញពីភាពរីកចម្រើន ការកើនឡើងសមត្ថភាពរបស់ក្រុមកីឡាករ កីឡាការិនីក្មេងៗដែលធ្វើបានល្អ។

រំលឹកដែរថា កាលពីម្សិលមិញនេះសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកួតជើងឯកហែលទឹកទីឆ្ងាយ (Open Water) លើ២វិញ្ញាសា ៥០០០ និង ៣០០០ម៉ែត្រនៅពហុកីឡដ្ឋានមរតកតេជោ។

វិញ្ញាសា ៥០០០ម៉ែត្រ (ផ្នែកបុរស)• លេខ១ កីឡាករ ឌឿន រ៉ាត់ធីឌុន ថេរវេលា ១:១០:០៣.៣០ • លេខ២ កីឡាករ ហែម ប៉ុច ថិរៈវវេលា ១:១០:០៣.៦៧ • លេខ៣ កីឡាករ ទួន ទិត្យសត្យា។

វិញ្ញាសា ៣០០០ម៉ែត្រ (ផ្នែកនារី) • លេខ១ កីឡាការិនី ឃឺន ចន្ទចរិយ៉ា ថេរវេលា ៤៥:០៨.៩៦ • លេខ២ កីឡាការិនី កាំង មុយនីន • លេខ៣ កីឡាការិនី សុខ វរល័ក្ខណ៍ ដែលអ្នកទាំងពីរធ្វើសម្រេចក្នុងថិរៈវេលា ៤៥នាទីដែរ តែចាញ់លេខ១ ត្រឹម៣ទៅ៤វិនាទីប៉ណ្ណោះ៕