បណ្តាញសង្គម

Bruno ​និង Ronaldo ​ជា​កីឡាករ​ដែល​រិះគន់​ការ​ដឹក​នាំ Ole ​ថា​គ្មាន​គោលដៅ​

វិបត្ដិរបស់ក្រុមបិសាចក្រហម Manchester United នៅក្នុងក្រុម កាន់តែបែកធ្លាយច្រើនហើយ ក្រោយពីលេងចាញ់ Liverpool និង Manchester City នៅទឹកដី Old Trafford ។

ដំបូងឡើយថ្នាក់ដឹកនាំក្រុមបិសាចក្រហម ចង់ឱ្យឱកាសលោក Ole ដឹកនាំក្រុមរហូតដល់ចប់រដូវកលានេះ ទើបពួកគេសម្រេចស្វែងរកអ្នកចាត់ការថ្មី។តែបន្ទាប់ពីចាញ់ Liverpool និង Man City នៅ Old Trafford ជាប់គ្នា និងរកមិនបាន១គ្រាប់សោះនោះ ទើបធ្វើឱ្យកីឡាករក្នុងក្រុមមិនសប្បាយចិត្ត ហើយបន្ទោសទៅលើការដឹកនាំរបស់អ្នកចាត់ការន័រវែស ថាគ្មានគោលដៅនិងគម្រោងច្បាស់លាស់នោះទេ។

ក្នុងនោះកីឡាករ២នាក់ត្រូវបានគេដឹងថាមិនសប្បាយចិត្តខ្លាំងគឺ Bruno និង Ronaldo ។កីឡាករទាំងពីរនាក់បានបញ្ជាក់ច្បាស់ថាពួកគេមិនទទួលបានគោលដៅច្បាស់លាស់ក្នុងការលេងពីសំណាក់អ្នកចាត់ការ Ole ឡើយ។

ដោយការរៀបក្បូនប្រកួតមិនច្បាស់នេះហើយ ទើបបានជាធ្វើឱ្យក្រុមលេងមិនល្អ។ ជាក់ស្ដែងក្នុងការប្រកួតទល់ Man City កន្លងទៅ លោក Ole បានដាក់ Rashford ចូលលេង ទាំងដែលខ្សែប្រយុទ្ធអង់គ្លេសរូបនេះមិនបានហាត់ជាមួយក្រុម២ថ្ងៃមកហើយ ដោយសារតែឈឺ។

ស្របពេល Donny van de Beek ដែលហាត់ពេញលេញវិញនោះ ដូរចូលជិតនឹងចប់ការប្រកួតទៅហើយ ធ្វើឱ្យរូបគេមិនអាចជួយអ្វីបាននោះទេ។ ការដូរបែបនេះ គឺធ្វើឱ្យកីឡាករលេងក្នុងទីលានស្រាប់នោះ មិនយល់ពីអ្វីដែលជាគោលដៅច្បាស់លាស់ឡើយ៕