បណ្តាញសង្គម

អាហ្សង់ទីន ​ហៅ Messi ​ចូល​ជម្រើស​ជាតិ ​ធ្វើ​ឱ្យ PSG ​អន់​ចិត្ត​

ក្រុមជម្រើសជាតិអាហ្សង់ទីនបានកោះហៅខ្សែប្រយុទ្ធ Lionel Messi ចូលជម្រើសជាតិ ដែលនេះបានធ្វើឱ្យក្រុម Paris Saint-Germain មិនសប្បាយចិត្តនោះទេ។

Messi បានខកខានការប្រកួត២ប្រកួតមកហើយឱ្យក្រុម PSG ដោយសារតែមានបញ្ហារបួសជង្គង់។ តែយ៉ាងនេះក្ដី ក្រុមអាហ្សង់ទីននៅតែចុចឈ្មោះប្រធានក្រុមរូបនេះឱ្យចូលជួយដដែលសម្រាប់ការប្រកួតជម្រុះ Word Cup នៅតំបន់អាមេរិកឡាទីនខាងមុខនេះ។ដោយការប្រកួតនោះ ប៉ះជាមួយក្រុមខ្លាំង២គឺប្រេស៊ីល និងអ៊ុយរុយហ្គាយផង។

ការហៅ Messi ទៅលេងនេះដែរ បានធ្វើឱ្យ PSG មិនសប្បាយចិត្តនោះទេ ព្រោះពួកគេខ្លាចខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំត្រលប់មកវិញកាន់តែរបួសធ្ងន់លើសដើម។ បើទោះជាអន់ចិត្តឬមិនពេញចិត្តយ៉ាងណាក៏ដោយ ក៏ក្រុម PSG មិនមានសិទ្ធិអ្វីដើម្បីឃាត់ Messi បានដែរ។

ក្លឹបអ្នកមានបារាំងនេះ អំឡុងពេលចុះកុងត្រាបានបញ្ជាក់ច្បាស់ហើយថាពួកគេនឹងឱ្យអតីតកីឡាករ Barcelona អាចទៅលេងនៅជម្រើសជាតិបានគ្រប់ពេល ព្រោះការប្រកួតអន្ដរជាតិជារឿងសំខាន់សម្រាប់កីឡាករអាហ្សង់ទីនរូបនេះ៕