បណ្តាញសង្គម

ទើប​ប្រកាស​តែងតាំង តែ​គ្រូ​ថ្មី​មិន​ហ៊ាន​ធានា​អនាគត​​របស់ Newcastle នៅ Premier League

លោក Eddie Howe មិនហ៊ានសន្យាធានាថា លោកអាចជួយ Newcastle United អាចបន្តនៅ Premier League បានឬយ៉ាងណាទេ។

អតីតអ្នកចាត់ការរបស់ក្លឹប Bournemouth បានចុះកុងត្រារយៈពេល២ឆ្នាំកន្លះនៅកីឡដ្ឋាន St James’ Park កាលពីថ្ងៃច័ន្ទ ជំនួសកន្លែងលោក Steve Bruce។ ម្ចាស់ក្លឹបថ្មីរបស់ Newcastle មានមហិច្ឆតាធំសម្រាប់ក្លឹប ដោយគ្រងបោះ៥០លានផោនឲ្យលោក Howe ទុកទិញកីឡាករថ្មីចូលនៅខែមករាខាងមុខ។

យ៉ាងនេះក្ដី លោក Howe បានបញ្ជាក់ថា លោកកំពុងស្ថិតក្នុងកិច្ចការលំបាកសម្រាប់ការស្រោចស្រង់ក្រុម។ និយាយកាលពីពេលថ្មីៗ បុរសវ័យ៤៣ឆ្នាំបញ្ជាក់ថា លោកពិតជាមានទំនុកចិត្តអាចជួយ Newcastle បន្តមានជីវិត ប៉ុន្តែលោកមិនហ៊ានសន្យាទេ។

ភារកិច្ចនៅខាងមុខពិតជាធំខ្លាំងណាស់។ វាពិតជាពិបាកៗណាស់។ វាត្រូវមានការងារធ្វើច្រើន អ្វីដែលលោកត្រូវធ្វើគឺដឹកនាំក្លឹបឲ្យអស់ពីលទ្ធភាព។ Newcastle United មិនទាន់ស្គាល់ពាក្យឈ្នះមួយប្រកួតនៅឡើយទេ បន្ទាប់ពីលេង១១ប្រកួតក្នុងលីគ ក្នុងនោះស្មើ៥ ចាញ់៦ ស្ថិតនៅលេខ១៩ក្នុងតារាងពិន្ទុ៕