បណ្តាញសង្គម

តារាងកូនភ្លោះក្រុងតាខ្មៅ ជិតមានអ្វីពិសេសឱ្យ​អ្នកគាំទ្របាល់ទះទស្សនាហើយ

តារាងបាល់ទះកូនភ្លោះក្រុងតាខ្មៅ បានផ្អាកចាប់គូលេងអស់មួយរយៈធំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។

យ៉ាងណាក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឱ្យបើកដំណើរការនូវអាជីវកម្មដូចជា រង្គសាល ខារ៉ាអូខេ និងបៀរហ្គាដិនជាដើម នៅថ្ងៃ ៣០ វិច្ឆិកា ឆ្នាំ២០២១ តារាកូនភ្លោះក៏គ្រោងរៀបចំការប្រកួតគូ៤ស្មើលំដាប់ស្រុកខ្មែរដែលមិនធ្លាប់ជួបគ្នាពីមុនមក នៅដើមខែធ្នូខាងមុខ។

នេះបើតាមការឱ្យដឹងពីយុវជន ហេង កាម៉ារី។ហេង កាម៉ារី ដែលជាម្ចាស់តារាងបាល់ទះខាងលើ បានបង្ហើបថា ៖«ប្រហែលជាអាចចាប់គូ និងមានគូបួនស្មើលំដាប់ស្រុកខ្មែរ។

គូបួនស្មើនឹងអត់ដែលជួបគ្នាទេ ធំៗហើយអត់ដែលជួបគ្នាគូហ្នឹង»។ ទោះបីជាយ៉ាងណា យុវជនកាម៉ារីសុំលាក់សមាសភាពកីឡាករសិន ហើយការងារនេះកំពុងស្ថិតក្នុងការពិភាគ្សានិងចរចាគ្នា។

តារាងបាល់ទះមួយចំនួនទាំងនៅភ្នំពេញនិងបណ្ដាខេត្ត បានចាប់គូលេងបណ្ដើរៗហើយនៅឡើយតារាងបាល់ទះកូនភ្លោះក្រុងតាខ្មៅ។ ជុំវិញរឿងនេះកាម៉ារីថា ដោយសាររូបគេរវល់នឹងការរកស៊ីស្បែកជើងបាល់ទាត់ និងរវល់នឹងការសិក្សាថ្នាក់ទី១២៕