បណ្តាញសង្គម

កីឡាករ​ជម្រើស​ដំបូង​របស់ Juventus ម្នាក់​កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​ Newcastle

Newcastle កំពុងតែសម្លឹងឃើញខ្សែបម្រើរបស់ Juventus កីឡាករ Andrien Rabiot និងចង់ផ្ទេរយកនៅខែមករាខាងមុខនេះ។

កីឡាករសញ្ជាតិបារាំងបានបង្ហាញខ្លួនប្រកួតជាទៀងទាត់ឲ្យ Juventus ក្នុងរដូវកាលនេះ ដោយលេងបាន១១ប្រកួតហើយគិតគ្រប់កម្មវិធី។ បច្ចុប្បន្ន Newcastle បានក្លាយជាក្រុមអ្នកមានមួយក្នុងពិភពបាល់ទាត់ ក្រោយម្ចាស់ម្ចាស់ក្លឹបថ្មីដែលជាព្រះអង្គម្ចាស់របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

Rabiot អាចក្លាយជាកីឡាករដំបូងដែល Newcastle នាំចូលនៅទីផ្សារដោះដូរខាងមុខនេះ។ ត្បិតបានលេងមិនសូវបាត់មុខជាមួយ Juventus មែន តែក្លឹបយក្សរបស់អ៊ីតាលីមួយនេះចង់កាត់បន្ថយការចំណាយប្រាក់ឈ្នួលខ្លះ ដើម្បីសម្រួលដល់ក្លឹប។

Rabiot វ័យ២៦ឆ្នាំតម្លៃខ្លួនបច្ចុប្បន្នរង្វង់១២,៨លានផោន។ ខ្សែបម្រើរូបនេះចូលរួមជាមួយ Juventus ដោយគ្មានតម្លៃខ្លួន ក្រោយអស់កុងត្រាជាមួយ PSG កាលពីឆ្នាំ២០១៩៕