បណ្តាញសង្គម

Xavi ៖ Barcelona ជា​ក្លឹប​ដ៏​ល្អ​បំផុត​លើ​លោក ​ដូច្នេះយើង​មិន​ត្រូវ​ការ​ស្មើ​ឬ​ចាញ់​ឡើយ​

ក្រោយពេលការប្រកាសជាផ្លូវការពីការចូលកាន់តំណែងជាអ្នកចាត់ការថ្មីកាលពីសប្ដាហ៍មុនរបស់អ្នកមានបុណ្យ Barcelona អ្នកចាត់ការវ័យ៤១ឆ្នាំ Xavi Hernandez បាននិយាយថា ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះជាក្លឹបល្អបំផុតលើលោក និងមិនអាចស្មើឬចាញ់ឡើយ។

Xavi បាននិយាយដូចខាងលើក្នុងថ្ងៃជួបអ្នកគាំទ្ររបស់ Barcelona ក្នុងថ្ងៃបង្ហាញខ្លួនជាផ្លូវការ។ ក្រៅពីនិយាយដូចខាងលើអតីតខ្សែបម្រើរបស់អេស្ប៉ាញរូបនេះលើកឡើងទៀតថា «យើងត្រូវការឈ្នះគ្រប់ការប្រកួត។

យើងមិនអាចចាញ់ឬស្មើឡើយ យើងត្រូវការតែឈ្នះប៉ុណ្ណោះ។ ខ្ញុំមានក្ដីសង្ឃឹមច្រើនដោយសារអ្នកទាំងអស់គ្នា (អ្នកគាំទ្រ) ។ អតីតកីឡាកររបស់ Barcelona ខាងលើមកកាន់ក្លឹបរបស់ខ្លួនវិញក្នុងនាមជាអ្នកចាត់ការ ក្រោយពេលក្លឹបសម្រេចបណ្ដេញលោក Ronald Koeman ចេញកាលពីខែមុន៕