កាលពីពេលថ្មីៗស្មាត់យុន បានបង្ហាញពីភាពលេចធ្លោខ្លាំងមែនទែន ហើយស្មាត់ស្ដាំរូបនេះបានយកឈ្នះការប្រកួត និងវ៉ៃផ្ដាច់ល្អមែនទែនពិសេសគឺត្រាវាខ្លី និងការវាយសេវ៉ាជាដើម។
ទោះជាគេបានបង្ហាញពីភាពល្អបែបនេះក្ដីប៉ុន្តែលោកគ្រូបង្វឹករបស់មហាផ្ទៃលោក អ៊ូ សុផល ថា ស្មាត់ស្ដាំរបស់វិសាខា គួន ម៉ុម ជាកីឡាករល្អជាងគេនាពេលបច្ចុប្បន្ន ពីព្រោះស្មាត់រូបនេះចេះវាយគ្រប់កាលៈទេសៈ។
និយាយពី យុន វិញគេជាកីឡាករល្អមែន ទាំងការវាយសេវានិងការផ្ដាច់ តែនេះជាការប្រកួតក្រៅផ្លូវការប៉ុណ្ណោះវាមិនដូចគ្នាជាមួយការប្រកួតផ្លូវការទេ។ រំលឹកថា យុន ជាអតីតកីឡាកររបស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស ហើយបានផ្ទេរមកកាន់ក្លឹបស្នងការរាជធានីភ្នំពេញ។
ចំណែក គួន ម៉ុម ជាកីឡាកររបស់ក្លឹបវិសខា ដែលចាប់ផ្ដើមហ្វឹកហាត់បាល់ទះដំបូងនៅមហាផ្ទៃ និងបានប្ដូរទៅកាន់វិសាខា៕