បណ្តាញសង្គម

Piqueថា​ រឿង​គេ​លុប​ចោល​កម្មវិធីជជែកកម្សាន្ត​មួយ​កន្លែង​ មិន​មែន​ដោយ​សារ​ Xavi បង្ខំ​នោះ​ទេ​

ខ្សែការពារ Gerard Pique បាននិយាយទៅកាន់ Marca នៅក្នុងថ្ងៃនេះថា រឿងដែលគេលុបចោលកិច្ចសម្ភាសន៍ជជែកកម្សាន្តកន្លងទៅនេះជាមួយកម្មវិធីជជែកកម្សាន្ត El Hormiguero គឺមិនមែនដោយសារតែលោក Xavi គ្រូបង្គោលថ្មី Barcelona បង្ខំឲ្យលុបចោលនោះទេ។

Pique បាននិយាយថា៖" មនុស្សគ្រប់គ្នាតែងមានគំនិតរបស់គេរៀងៗខ្លួនអញ្ចឹងហើយសារព័ត៌មានផ្សាយអ្វី ដែលពួកគេចង់ឮទេ។ និយាយទៅ Xavi គាត់មិនទាំងដឹងថា ខ្ញុំបានលុបចោលកម្មវិធីជជែកកម្សាន្តមួយជាមួយ El Hormiguero នេះទេ។

ហើយកន្លងមកខ្ញុំក៏ធ្លាប់និយាយជាមួយគាត់ពីកម្មវិធីនេះផងដែរ ហើយគាត់ក៏មិនដឹងថាខ្ញុំហ្នឹងចង់និយាយពីអីផងដែរ "។ កីឡាករនេះបន្តថា៖" តែម៉េចក៏ដោយ ពិតណាស់ ខ្ញុំត្រូវតែបកស្រាយពន្យល់ប្រាប់គាត់អញ្ចឹង។

ប៉ុន្តែមូលហេតុខ្ញុំលុយចោលមិនទៅចូលរួមកម្មវិធីនេះ គឺដោយខ្ញុំដោយសារតែខ្ញុំមិនចង់ទៅវិញ ហើយមូលហេតុដែលខ្ញុំមិនចង់ទៅវិញនេះ គឺដោយសារតែច្បាប់ថ្មី Xavi ដាក់មកពួកយើងឲ្យ យើងសុំគាត់សិនមុនទៅកម្មវិធីអីមួយ តែខ្ញុំអត់ចង់សុំគាត់ រឿងតែប៉ុណ្ណឹងទេ "។

ច្បាប់ថ្មី របស់ Xavi ដាក់លើកីឡាករ ក៏ដូចជាបុគ្គលិក Barca ត្រូវបានគេដឹងថាមានភាពតឹងតែង ជាពិសេសគឺតម្រូវឲ្យកីឡាករ រាយការណ៍មុនពេលទៅចូលរួមកម្មវិធីអ្វីមួយ និងមិនត្រូវចេញមុខចូលរួមជាមួយសកម្មភាពផ្សេងៗជាសាធារណៈ បើមិនចាំបាច់៕