បណ្តាញសង្គម

ខ្សែ​ការពារ​ Man City រូប​នេះ ​ជាប់​ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​ ២ករណី​ទៀត​ហើយ​

ខ្សែការពារ Benjamin Mendy បានជាប់ចោទពីបទរំលោភសេពសន្ថវៈចំនួន ២ករណីទៀតហើយនៅក្នុងថ្ងៃនេះ ខណៈដែរកីឡាករក្លឹប Manchester City រូបនេះបានជាប់ពីបទរំលោភសេពសន្ថវៈនេះចំនួន ៤ករណី ថែមទាំងពីបទបៀតបៀនរាងកាយស្ត្រីចំនួនមួយករណី លើនារី៣នាក់ រួចមកហើយកន្លងទៅនេះ។

នេះបើយោងតាមការចុះផ្សាយរបស់ BBC ។បើតាមប្រភពខាងលើ ករណីទាំងចាស់ ទាំងថ្មីនេះត្រូវបានគេចោទប្រកាន់ថាសុទ្ធតែជាប់ទាក់ទងគ្នា ដោយកន្លែងដែល Mendy បានប្រព្រឹត្តិអំពើរំលោភសេពសន្ថវៈសរុបចំនួន ៦ករណី ថែមបទបៀតបៀនរាងកាយស្ត្រីចំនួនមួយករណី នេះគឺនៅផ្ទះរបស់ខ្លួននៅប្រទេសអង់គ្លេសតែម្ដងនៅកំឡុងខែតុលា ឆ្នាំ២០២០ និងកំឡុងខែសីហា ឆ្នាំ២០២១កន្លងទៅនេះ។

ទង្វើទាំងនេះ Mendy បានប្រព្រឹត្តរួមគ្នាជាមួយមិត្តភ័ក្ដិម្នាក់របស់ខ្លួនគឺលោក Louis Saha Matturie ដែលពួកគេត្រូវបានតុលាកោះហៅទៅបំភ្លឺនៅថ្ងៃស្អែក។

សេចក្ដីសម្រេចនៃរឿងក្ដីទាំងនេះនឹងចេញនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ខាងមុខ ដោយនៅខណៈនេះកីឡាករនេះកំពុងត្រូវបានគេឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារមួយកន្លែងនៅទីក្រុង Liverpool៕