បណ្តាញសង្គម

ប្រដាល់​សកល៖​ ទោះ​ហាត់​ក្រុម​ជម្រើស​ជាតិ​ជា​មួយ​គ្នា​ ប៉ុន្តែ​វ៉ៃ​គ្មាន​យោគយល់​ទេ​

អគ្គលេខាធិការសហព័ន្ធប្រដាល់សកល ថាបើទោះជាកីឡាករស្ថិតក្នុងក្រុមជម្រើសជាតិហ្វឹកហាត់ជាមួយគ្នា ប៉ុន្តែការប្រកួតគឺអស់ៗមិនយោគយល់គ្នាឡើយ។

លោក ប៊ុយ សុភ័ណ្ឌ បានឲ្យដឹងថា ក្រុមកីឡាករជម្រើសជាតិដែលប្រកួតប៉ះគ្នានេះមើលឃើញថា ម្នាក់ៗប្រឹងប្រែងខ្លាំង និងមិនយោគយល់គ្នាឡើយទោះហាត់ជាមួយគ្នា រស់នៅជាមួយយ៉ាងណាក្ដី។

ការប្រកួតគឺមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ។ អគ្គលេខាធិការខាងលើនេះ នឹងខំប្រឹងប្រែងចាប់គូប្រកួតឲ្យរឹតតែល្អ រឹតតែទាក់ទាញដល់ប្រិយមិត្តអ្នកគាំទ្របន្ថែមទៀតជាពិសេសនៅសប្ដាហ៍ចុងក្រោយដែលជាការប្រកួតបញ្ចប់ឆ្នាំ២០២១ នេះ។

រំលឹកដែរថា សហព័ន្ធប្រដាល់បច្ចុប្បន្ននេះមានជាការប្រកួតប្រចាំ២សប្ដាហ៍ម្ដងរបស់ខ្លួនហើយ ពោលវ៉ៃរៀងរាល់យប់ថ្ងៃអាទិត្យនៅក្នុងក្លឹបនាយកដ្ឋានអង្គរក្សដែលមានផ្សាយតាមហ្វេសបុកផេក។ ថ្ងៃអាទិត្យ ទី២៨ វិច្ឆិកា ជាការប្រកួតផ្ដាច់ព្រ័ត្រប្រាក់លានផងដែរ៕