បណ្តាញសង្គម

ទី​បំផុត​ Ramos អាច​នឹង​លេង​​ឲ្យ​​ PSG ជា​លើក​ដំបូង​ក្នុង​ប្រកួត​ UCL តទល់នឹង​ Man City នេះ​ហើយ​

ក្លឹប Paris Saint Germain បានបញ្ចេញនៅក្នុងថ្ងៃនេះនូវបញ្ជីឈ្មោះកីឡាករ ដែលធ្វើដំណើរទៅចូលរួមប្រកួតតទល់នឹងក្លឹប Manchester City ក្របខ័ណ្ឌ UEFA Champions League នៅទីលាន Etihad ក្នុងថ្ងៃព្រហស្បតិ៍ ទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២១ខាងមុខ(ម៉ោងកម្ពុជា) ។

នៅក្នុងបញ្ជីឈ្មោះនេះក៏មានឈ្មោះខ្សែការពារ Sergio Ramos ផងដែរដែលនឹងទៅចូលរួមជួយនៅក្នុងការប្រកួតខាងលើ ។ដូច្នេះបើខាង PSG ដាក់ Ramos ឲ្យចូលប្រកួតខាងលើ ប្រកួតមួយនេះជាប្រកួតលើកដំបូងហើយ សម្រាប់ខ្សែការពាររូបនេះតាំងពីផ្លាស់ចេញពី Real Madrid មកកាន់ក្លឹបបារាំងនេះនៅរដូវកាលក្ដៅកន្លងទៅមក។

តាំងពីផ្លាស់មក PSG ជិត ៤ខែនេះមក Ramos មិនដែលចូលជួយក្លឹបនេះម្ដងនៅឡើយទេ ដោយសារតែកីឡាករនេះមានបញ្ហារបួសសាច់ដុំជើងធ្ងន់ធ្ងរ ដែលទើបនឹងជាសះស្បើយពេលថ្មីៗនេះ៕