បណ្តាញសង្គម

តាំង​ពី​​បង្កើត​ពាន​ Suzuki Cup មក​មាន​តែ​៤​ប្រទេស​​ប៉ុណ្ណោះ​​ធ្លាប់​ឈ្នះ​ជើង​ឯក

ពានរង្វាន់ AFF Suzuki Cup បានបង្កើតឡើងកាលពីឆ្នាំ១៩៩៦ ដោយរៀបចំរាល់ពីរឆ្នាំម្ដង គិតចាប់ពីបង្កើតពាននេះមកដល់បច្ចុប្បន្នមានតែ៤ប្រទេសប៉ុណ្ណោះដែលធ្លាប់ឈ្នះជើងឯក។

• ថៃ ឈ្នះចំនួន៥ដង ដោយឈ្នះក្នុងឆ្នាំ (១៩៩៦, ២០០០, ២០០២, ២០១៤ និង ២០១៦)

• សិង្ហបុរី ឈ្នះចំនួន៤ដង ដោយឈ្នះក្នុងឆ្នាំ (១៩៩៨, ២០០៤, ២០០៧ និង ២០១២)

• វៀតណាម ឈ្នះចំនួន ២ លើក (២០០៨ និង ២០១៨)

• ម៉ាឡេស៊ី ឈ្នះបានម្ដងនៅឆ្នាំ២០១០ ដោយឡែកសម្រាប់កម្ពុជា មិនធ្លាប់ឈ្នះពានរង្វាន់នេះទេ ពោលគឺចូលរួម៧លើកកន្លងមកធ្លាក់នៅវគ្គជម្រុះតាមពូល ក្នុងការចូលរួម៧ លើកលេង២៦ប្រកួតឈ្នះ៣ប្រកួតចាញ់២៣ ស៊ុតចូលគេ២៣ គ្រាប់របូតវិញ៩១គ្រាប់៕