បណ្តាញសង្គម

មុន​ប៉ះ​​គ្នា​ កីឡាករ​​ឡាវ​ម្នាក់​សរសើរ​ទម្រង់​លេង​កម្ពុជា​​ប្លែក​​ត្រង់​២​ចំណុច​នេះ

ខ្សែបម្រើរបស់ជម្រើសជាតិឡាវ Phoutthasay Khochalern បានសរសើរពីទម្រង់លេងកើនឡើងរបស់កម្ពុជា មុនក្រុមទាំងពីរត្រូវប៉ះគ្នាក្នុងពានរង្វាន់ AFF Suzuki Cup 2020។

ព្រឹត្តិការណ៍ដែលរៀបចំរាល់ពីឆ្នាំម្ដងនេះនឹងលេងចាប់ពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០២១តទៅ ខណៈសិង្ហបុរីជាម្ចាស់ផ្ទះ។ កម្ពុជាស្ថិតក្នុងពូល B ជាមួយឡាវ វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។

មុនការប្រកួតមកដល់កីឡាករជម្រើសជាតិឡាវ Phoutthasay បានមើលឃើញពីការអភិវឌ្ឍន៍នៃទម្រង់លេងរបស់កម្ពុជា។ Phoutthasay បានលើកឡើងថា៖ "កម្ពុជាមានការអភិវឌ្ឍន៍ច្រើន មានស្ទីលលេងល្អ។របៀបនៃការលេងពិតខុសប្លែកពីមុនណាស់។

ពួកគេលេងបាល់ខ្លីនិងលឿនជាងមុន។ យ៉ាងណា ពួកយើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីរកគ្រាប់បាល់គ្រប់ប្រកួត"។ Phoutthasay វ័យ២៥ឆ្នាំគឺជាកីឡាករឡាវតែម្នាក់គត់ដែលលេងនៅលីគកំពូលថៃ ជាមួយក្លឹប Samut Prakan City។ ឡាវនឹងលេងប្រកួតដំបូងនៅ Suzuki Cup ប៉ះជាមួយវៀតណាម និងជួបកម្ពុជានៅប្រកួតទី៤ក្នុងវគ្គសន្សំពិន្ទុក្នុងពូល៕