បណ្តាញសង្គម

ចេញ​ឈ្មោះ​ហើយ​បេក្ខភាព​ដណ្ដើម​ពាន Best FIFA មាន​មក​ពីលីគ​អង់គ្លេស​ច្រើន

FIFA បានបញ្ចេញឈ្មោះបេក្ខភាពដែលត្រូវប្រជែងពានក្នុងកម្មវិធី The Best Award 2021 ហើយ ដោយអ្នកឈ្នះនឹងត្រូវប្រកាសតាមរយៈការរៀបចំអនឡាញនៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២២។ ក្នុងកម្មវិធីនេះមានការផ្ដល់ជូនពានទាំងបាល់ទាត់ផ្នែកបុរសនិងស្ដ្រី លើកីឡាករ គ្រូនិងអ្នកចាំទីឆ្នើមប្រចាំឆ្នាំ។

បេក្ខភាពនីមួយៗត្រូវបានជ្រើសរើសដោយអ្នកជំនាញផ្នែកបាល់ទាត់។ ក្នុងនោះដែរគេក៏មានការឲ្យបោះឆ្នោតជាសាធារណៈដែលនឹងបើករហូតដល់ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២១។

ជាទូទៅពានក្នុងកម្មវិធីខាងលើដែលគេចាប់អារម្មណ៍ខ្លាំងជាងគេគឺ The Best FIFA Men’s Player ដែលសំដៅលើកីឡាករបាល់ទាត់ផ្នែកបុរសឆ្នើមជាងគេប្រចាំឆ្នាំ។

ក្នុងចំណោមបេក្ខភាពទាំង១១នាក់ គេឃើញមានមកពីលីគនៅអង់គ្លេសច្រើនជាងគេ មានដល់ទៅ៥នាក់។ FIFA នឹងប្រកាសបេក្ខភាពប្រជែង៣នាក់ចុងក្រោយនៅដើមឆ្នាំ២០២២ ដើម្បីរកម្នាក់ជាម្ចាស់ពានពិតប្រាកដ។

ខាងក្រោមជាបេក្ខភាពដណ្ដើមពាន The Best FIFA Men’s Player

• Karim Benzema (បារាំង / Real Madrid)

• Kevin De Bruyne (បែលហ្ស៊ិក / Manchester City)

• Cristiano Ronaldo (ព័រទុយហ្គាល់ / Juventus / Manchester United)

• Robert Lewandowski (ប៉ូឡូញ / Bayern Munich)

• Lionel Messi (អាហ្សង់ទីន/ Barcelona / Paris Saint-Germain)

• Neymar (ប្រេស៊ីល / Paris Saint-Germain)

• Erling Haaland (ន័រវែស / Borussia Dortmund)

• Jorginho (អ៊ីតាលី / Chelsea) • N'Golo Kante (បារាំង / Chelsea)

• Kylian Mbappe (បារាំង / Paris Saint-Germain)

• Mohamed Salah (អេហ្ស៊ីប / Liverpool)៕