បណ្តាញសង្គម

មិន​គួរ​ឱ្យ​ជឿ AT Madrid ​នៅ​បាត​តារាង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល UCL ​

ក្រុម Atletico Madrid កំពុងស្ថិតនៅបាតតារាងពូល B នៃវគ្គសន្សំពិន្ទុតាមពូលពានរង្វាន់ UEFA Champions League ក្រោយពីពួកគេលេងចាញ់ក្រុម AC Milan ១-០ នៅយប់មិញ។

ក្រុម AT Madrid ធ្វើមិនបានល្អសោះឡើយសម្រាប់ការប្រកួតសន្សំពិន្ទុនេះ។ ដោយ៣ប្រកួតចុងក្រោយរបស់ពួកគេ ចាញ់ទាំង៣ប្រកួតទៅហើយ។ បច្ចុប្បន្ននេះកំពុងស្ថិតនៅបាតតារាងដោយទើបមាន៤ពិន្ទុប៉ុណ្ណោះឆ្លងកាត់៥ប្រកួតមកនេះ។

ស្របពេលក្រុម AC Milan ដែលឈ្នះពួកគេនៅយប់មិញ មាន៤ពិន្ទុដូចគ្នាឈរនៅលេខ៣។ ក្រុមលេខ២ Porto មាន៥ពិន្ទុ ហើយក្រុមលេខ១ Liverpool វិញមាន១៥ពិន្ទុដាច់គេតែឯង ឆ្លងកាត់៥ប្រកួតដូចគ្នា។

យ៉ាងណាបើតាមពិន្ទុនេះ ក្រុមទាំង៣ដែលក្រោម Liverpool សុទ្ធតែនៅមានឱកាសទាំងអស់ដើម្បីប្រជែងយកលេខ២ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ដោយប្រកួតចុងក្រោយនោះ AT Madrid ប៉ះ Porto ហើយក្រុម AC Milan ប៉ះជាមួយក្រុម Liverpool ៕