បណ្តាញសង្គម

អ្នក​វិភាគ​ថា ​Pochettino ​ចង់​ប្រើ​យុទ្ធ​សាស្ត្រ​ឈ្នះ​ៗ ​ដើម្បី​បាន​ទៅ​ដឹក​នាំ Man Utd ​

ក្រុម PSG របស់លោក Pochettino បានបរាជ័យក្រោមថ្វីជើងក្រុម Manchester City ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតសន្សំពិន្ទុពានរង្វាន់ UEFA Champions League។

បរាជ័យប្រកួតនេះដែរអ្នកគាំទ្រក្រុមអ្នកមានបារាំង មិនសប្បាយចិត្ដនោះទេ ដោយសារតែកីឡាករដាក់ពេញជើងទៅហើយ និងនាំមុខគេមុនទៀត តែចុងក្រោយបែរជាភ្លាត់ចាញ់ទៅវិញ។

ខណៈដែលអ្នកវិភាគវិញមើលឃើញផ្ទុយពីនេះ ដោយពួកគេគិតថា Pochettino លែងមានអារម្មណ៍ដឹកនាំក្រុម PSG ទៀតទៅហើយ។ ដូច្នេះទើបបានជាក្បួនលេងនៅយប់មិញមិនបានល្អទាល់តែសោះ។

ដោយក្រុមអ្នកវិភាគនៅអង់គ្លេសគិតថាអ្នកចាត់ការអាហ្សង់ទីនចង់មកដឹកនាំ Man Utd ខ្លាំងហើយ ខណៈដែលលទ្ធផលបរាជ័យនេះក៏ទំនងជានឹងធ្វើឱ្យលោកអាចចេញពីបារាំងបានដែរ។

ប្រសិនបើក្លឹប PSG ដកលោកចោលមែន នោះមានតែឈ្នះនិងឈ្នះសម្រាប់ Pochettino ។ អតីតអ្នកចាត់ការ Spurs នឹងទទួលបានប្រាក់ផ្ដាច់កុងត្រា ហើយក៏នឹងទទួលបានកុងត្រាថ្មីដឹកនាំបិសាចក្រហមភ្លាមៗផងដែរ ព្រោះពួកគេបានចរចាគ្នារួចទៅហើយ៕