បណ្តាញសង្គម

ល្បី​ថា​ Dortmund នឹង​ឡើង​ប្រាក់​ពលកម្ម​ឲ្យ​ Haaland ទ្វេ​ដង​ ដើម្បី​ទាក់​ចិត្ត​​​ឲ្យ​នៅ​បន្ត​

ក្លឹប Borussia Dortmund នឹងហ៊ានចំណាយលុយឡើងប្រាក់ពលកម្មឲ្យខ្សែប្រយុទ្ធ Erling Haaland ទ្វេដង ដើម្បីចង់ឲ្យកីឡាកររូបនេះនៅបន្តជាមួយក្លឹបរបស់ខ្លួនទៀតនៅរដូវកាលក្រោយៗទៀត។

នេះបើយោងតាម Sky Sports អាល្លឺម៉ង់ ដែលចុះផ្សាយនៅ Daily Mail ។បើតាមប្រភពខាងលើ Dortmund នឹងឡើងប្រាក់ពលកម្មឲ្យ Haaland ពីជាង ១០លានដុល្លារ (ប្រាក់ពលកម្មបច្ចុប្បន្ន) រហូតទៅដល់ជាង ២០លានដុល្លារ ក្នុងមួយឆ្នាំ។

មិនតែប៉ុណ្ណោះ ក្លឹបអាល្លឺម៉ង់មួយនេះក៏នឹងព្យាយាមបញ្ចុះបញ្ចូលខ្សែប្រយុទ្ធន័រវែសរូបនេះ ឲ្យពន្យារពេល ដាក់ចេញនូវកុងត្រាទិញផ្ដាច់សម្រាប់ឲ្យក្លឹបដទៃទិញយក (Release Clasue) ក្នុងតម្លៃជាង ៨៥លានដុល្លារ ពីរដូវក្ដៅឆ្នាំ២០២២ ទៅរដូវកាលឆ្នាំ២០២៣ខាងមុខវិញ។

Haaland នឹងចប់កុងត្រាជាមួយ Dortmund នៅឆ្នាំ២០២៤ខាងមុខ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះសុទ្ធតែត្រូវបានក្លឹបធំៗជាច្រើនដូចជា Man Utd, Liverpool, Chelsea ជាដើម ដេញជើងគ្នាចង់ទិញយក៕