បណ្តាញសង្គម

Messi ​និយាយ​អ្វី​ខ្លះ​អំពី​ទម្រង់​លេង​របស់ Ronaldo នៅ Man Utd បច្ចុប្បន្ន​?

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi បានចែកផ្លូវគ្នាជាមួយក្រុមអ្នកមានបុណ្យ Barcelona កាលពីរដូវក្ដៅដើមរដូវកាលហើយក៏បានជជែកអំពីរឿង Cristiano Ronaldo ក្នុងការលេងនៅ Manchester United រដូវកាល២០២១-២០២២។

ខ្សែប្រយុទ្ធរបស់ Paris Saint-Germain ខាងលើបានធ្វើការសរសើរទៅកាន់ Ronaldo ថា មានភាពឆ្លាតវៃក្នុងការប្រកួតប្រជែងលើទីលាន។ Ronaldo បានចុះកុងត្រាជាមួយបិសាចក្រហមជាមួយតម្លៃខ្លួន២៧លានដុល្លារអាមេរិកក្រោយពីបានចាកចេញអស់រយៈពេល១១ឆ្នាំ។

Messi បាននិយាយជាមួយកាសែត Marca ថា « Ronaldo គេបានដឹងរួចទៅហើយអំពីក្លឹប គ្រាន់តែស្ថិតក្នុងស្ថានភាពខុសគ្នាតែប៉ុណ្ណោះ។ ដូច្នេះគាត់ (Ronaldo) ឥឡូវនេះអាចសម្របខ្លួនបានគួរឲ្យចាប់អារម្មណ៍»។

តាំងពីចាប់ផ្ដើមដំបូងនៅ Manchester United គឺ Ronaldo រកបានគ្រាប់បាល់ស្ទើរគ្រប់ប្រកួត នេះបង្ហាញថាវាគ្មានបញ្ហាអ្វីឡើយអំពីការសម្របខ្លួន សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់នៅបិសាចក្រហម។ នេះជាការបន្ថែមរបស់ Messi ជុំវិញទម្រង់លេងនៅ Man Utd របស់ Ronaldo៕