បណ្តាញសង្គម

ហេតុ​ផល​នេះ​ហើយ​ មឿន​ សុខហ៊ុច​ វ៉ៃ​សកល​ថ្ងៃ​អាទិត្យ​នេះ​...​

សប្ដាហ៍នេះ មឿន សុខហ៊ុច ត្រូវប្រកួតសកលលើកដំបូង ខណៈគ្រូរបស់គេថាចង់បន្ថែមបទពិសោធថ្មីសម្រាប់សិស្សខ្លួនបើល្អអាចប្រឡូកទាំង២តែម្ដងគ្រាន់ដោះស្រាយជីវភាព។

លោក ស៊ន អេលីត បានឲ្យដឹងថា ការអនុញ្ញាតឲ្យ សុខហ៊ុច វ៉ៃសកលសប្ដាហ៍នេះគឺជាការសាកល្បង និងចង់តេស្តមើលសមត្ថភាពរូបគេផង។ ប្រសិនបើធ្វើបានល្អអាចនឹងឲ្យហ្វឹកហាត់ប្រដាល់សកលដើម្បីប្រកួតមួយទៀត។

បើប្រកួតបានមែនជារឿងល្អសម្រាប់រូបគេក្នុងការរកចំណូលបន្ថែមដើម្បីដោះស្រាយជីវភាពគ្រួសារ។ គ្រូប្រដាល់រូបនេះបន្ថែមទៀតថា ចំពោះការប្រកួតរវាង សុខហ៊ុច និង ថៃ រិទ្ធី លើកនេះមិនផ្ដោតសំខាន់លើលទ្ធផលពេកទេ។

ប៉ុន្តែបើ សុខហ៊ុច ហ្វឹកហាត់ដៃបានល្អរឹតតែប្រសើរដល់ការប្រកួតគុនខ្មែររបស់គេបន្ថែមទៀតដែរ ជាពិសេសសម្រាប់ការចេញទៅប្រកួតក្រៅស្រុកជាដើម។ នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ២០២១ វេលាម៉ោង ៦ល្ងាចតទៅនេះ កីឡាករ មឿន សុខហ៊ុច និងត្រូវប្រកួតសកលជាមួយកីឡាករល្អដៃ ថៃ រិទ្ធី។ ការប្រកួតនេះធ្វើឡើងនៅក្លឹបនាយដ្ឋានអង្គរក្ស៕