បណ្តាញសង្គម

AFF Suzuki Cup ៖ មុន្នីឧត្ដម, វឌ្ឍនាកា និង ​សុខផេង​ រក​បាន​ប៉ុន្មាន​គ្រាប់​ហើយ​?

ក្រុមជម្រើសជាតិកម្ពុជាបានប្រកាសបញ្ជីឈ្មោះរួចហើយសម្រាប់កីឡាករដែលត្រូវទៅចូលរួមពានAFF Suzuki Cup 2020 ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ នៅប្រទេសសិង្ហបុរី។

ក្នុងបញ្ជីឈ្មោះនោះត្រូវបានគេឃើញថា ខ្សែប្រយុទ្ធទាំងបី ចាន់ វឌ្ឍនាកា ប្រាក់ មុន្នីឧត្ដម និង កែវ សុខផេង សុទ្ធតែបានជាប់ ចុះអ្នកទាំង៣នេះរកបានប៉ុន្មានគ្រាប់ហើយក្នុងពានរង្វាន់មួយនេះ?

១- ចាន់ វឌ្ឍនាកា ៖ ខ្សែប្រយុទ្ធមកពីខេត្តកំពតរូបនេះរកបាន១៧ គ្រាប់ហើយក្នុងពានគ្រប់កម្មវិធី។ ចំណែកក្នុងពានរង្វាន់មួយនេះ គិតចាប់ពីឆ្នាំ២០១៣ដល់បច្ចុប្បន្នគេរកបាន៤គ្រាប់ហើយ។ស្ថិតិនេះបង្ហាញថា វឌ្ឍនាកា នឹងអាចបំបែកកំណត់ត្រារបស់លោក ហុក សុចិត្រា បើសិនរកបាន៤គ្រាប់ ស្របពេលដែលលោក ហុក សុចិត្រ្តា ធ្លាប់រកបាន២០គ្រាប់ក្នុងចន្លោះឆ្នាំ១០៩៥ ដល់ឆ្នាំ២០០២ ដែលលោកធ្លាប់លេងកាលនៅជាកីឡាករ។

២- កែវ សុខផេង ៖ ខ្សែប្រយុទ្ធរបស់វិសាខារូបនេះធ្លាប់រកបាន១២គ្រាប់រួចមកហើយឲ្យកម្ពុជាក្នុងពានខាងលើ ហើយគេធ្លាប់បង្ហាញខ្លួនសរុបបានចំនួន៥២ប្រកួត ពោលគឺគិតចាប់ពីឆ្នាំ២០១៥ ដែលបានចាប់ផ្ដើមលេងលើកដំបូងឲ្យជម្រើសជាតិក្នុងពាន AFF Suzuki Cup។

៣-ប្រាក់ មុន្នីឧត្ដម ៖ ខ្សែប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀងរូបនេះ ធ្លាប់រកបាន១០គ្រាប់រួចមកហើយ ក្នុងការបង្ហាញខ្លួន៥៩លើកក្នុងពានរង្វាន់មួយនេះ ពោលគិតចាប់ពីឆ្នាំ២០១១ដែលគេបានចាប់ផ្ដើមលេងលើកដំបូងឲ្យជម្រើសជាតិក្នុងពាន AFF Suzuki Cup៕