បណ្តាញសង្គម

ធ្លាប់​តែ​ឈ្លោះ​គ្នា ឥលូវ Messi បញ្ចេញ​អារម្មណ៍​ពិត​ពេល​ហាត់​ជាមួយ​ Ramos ​ដំបូង​ៗ

Lionel Messi បាននិយាយថា វាពិតជាមានអារម្មណ៍ប្លែកមែនទែន ពេលដែលមាន Sergio Ramos ជាមិត្តរួមក្រុមនៅក្លឹប Paris Saint-Germain។

Messi និង Ramos ធ្លាប់ជាគូប្រជែងនឹងគ្នានៅក្នុងបាល់ទាត់ប្រទេសអេស្ប៉ាញ ពេលដែលពួកគេជាកីឡាកររបស់ Barcelona និង Real Madrid។ ប៉ុន្តែនៅពេលនេះ ពួកគេបានមកចូលរួមជាមួយ PSG ដោយគ្មានតម្លៃខ្លួនកាលពីរដូវក្ដៅកន្លងទៅ។

Ramos បានរងរបួស ចាប់តាំងពីចាប់ផ្ដើមរដូវកាល ប៉ុន្តែគ្រោងនឹងបង្ហាញខ្លួនឆាប់ៗនៅប៉ុន្មានសប្ដាហ៍ខាងមុខ។ មិត្តរួមក្រុម Messi បាននិយាយថា គេមានអារម្មណ៍ធម្មតាវិញហើយក្នុងការលេងជាមួយ Ramos បន្ទាប់ពីចម្លែកអារម្មណ៍អស់់២-៣ខែ។

និយាយប្រាប់ Marca ពេលសួរ តើមានអារម្មណ៍ប្លែកបែបណាអំពីការលេងជាមួយ Ramos កីឡាករសញ្ជាតិអាហ្សង់ទីនបាននិយាយថា៖ “ពេលនេះមិនអីទេ។

ប៉ុន្តែកាលពេលដំបូងៗ វាពិតជាប្លែកអារម្មណ៍ បន្ទាប់ពីធ្លាប់ជាគូប្រជែងអស់ជាច្រើនឆ្នាំ និងប៉ះទង្គិចគ្នាជាច្រើនដងលើទីលាន”។ក្នុងជំនួប PSG ចាញ់ Man City ២-១ Ramos បានត្រឹមអង្គុយកៅអីបម្រុងប៉ុណ្ណោះ ខណៈ Messi បានចូលលេងពេញតង់៕