បណ្តាញសង្គម

គ្រូ​ឥណ្ឌូណេស៊ី​ថា នឹង​​ដាក់​សម្ពាធ​ឲ្យ​កម្ពុជា​លេង​ការពារ ឯ​គ្រូ​កម្ពុជា​បន្ត​លេង​ទម្រង់​ដដែល

ជម្រើសជាតកម្ពុជានឹងត្រូវប្រកួតជាមួយឥណ្ឌូណេស៊ីនៅរាត្រីនេះម៉ោង៧:៣០នាទីនៃពានរង្វាន់ AFF Suzuki Cup វគ្គសន្សំពិន្ទុពូល B។

នេះគឺជាការប្រកួតទីពីរសម្រាប់ក្រុមគោព្រៃ ដោយប្រកួតទីមួយពួកគេបានចេញម៉ាឡេស៊ី ៣-១។ សម្រាប់ឥណ្ឌូណេស៊ីទើបតែជាប្រកួតដំបូងរបស់ពួកគេប៉ុណ្ណោះសម្រាប់យប់មិញ។

មុនការប្រកួតមកដល់លោក Shin Tae-yong គ្រូរបស់ឥណ្ឌូណេស៊ីបាននិយាយថា រឿងដែលសំខាន់គឺត្រូវរៀបចំការប្រកួតឲ្យល្អ។ និយាយកាលពីពេលថ្មីលោក Shin Tae-yong បានបញ្ជាក់ថា លោកមិនខ្លាចពីការលេងគ្រប់គ្រងបាល់របស់កម្ពុជាឡើយ។

លោកបានត្រៀមរួចរាល់សម្រាប់កីឡាករឥណ្ឌូណេស៊ីទាំងអស់ដើម្បីដាក់សម្ពាធលើកកម្ពុជា និងបង្ខំឲ្យពួកគេត្រូវលេងការពារ។ ទន្ទឹមជាមួយគ្នានេះ គ្រូរបស់កម្ពុជាលោក Ryu Hirose បានឆ្លើយក្នុងសន្និសីទកាសែតថា វាមិនមែនជាបញ្ហាទេទោះលេងជាមួយក្រុមណាក៏ដោយ។

កម្ពុជានឹងបន្តលេងស្ទីលដូចកាលជួបម៉ាឡេស៊ី ជាពិសេសការគ្រប់គ្រងបាល់តាមដែលអាចធ្វើបាន៕