បណ្តាញសង្គម

Xavi ធានា​ថា​នឹង​ឈ្នះ​គ្រប់ការ​ប្រកួត ហើយ​យកពាន Europa League

 

កាលពីយប់មិញនេះក្រុមអ្នកមានបុណ្យ Barcelona បានធ្លាក់ទៅកាន់ Europa League ហើយក្រោយចាញ់ក្រុម Bayern Munich ៣-០ នៅទឹកដីប្រទេសអាល្លឺម៉ង់។

ក្រោយការធ្លាក់ទៅលេងនៅពានលំដាប់ទី២នៃតំបន់អឺរ៉ុបមួយនេះអ្នកចាត់ការ Xavier Hernández ធានាថា នឹងឈ្នះគ្រប់ការប្រកួត ហើយយកពាន Europa League ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញខាងលើបាននិយាយថា «ពាន UCL ក្រុម Barcelona មិនមានសមត្ថភាពប្រកួតប្រជែងទេ។

ខ្ញុំបានប្រាប់ទៅកាន់កីឡាកររបស់ខ្ញុំថា នេះជាការចាប់ផ្ដើមថ្មីមួយ។ វាជាចំណុចដែលត្រូវមើលសាឡើងវិញ។ យើងគ្មានលទ្ធភាពក្នុងពាន UCL ខ្ញុំពិតជាខឹងណាស់ តែវាជាការពិត។

...ដោយឡែកសម្រាប់ Europa League វាជាការទទួលខុសត្រូវថ្មីមួយ ដែលក្រុមរបស់យើងត្រូវតែឈ្នះគ្រប់ការប្រកួត ដើម្បីគ្រងជើងឯក»។ Barcelona បានធ្លាក់ចេញពី UEFA Champions League ក្រោយរកបានត្រឹម៧ ពិន្ទុក្នុងពូល E ចាញ់ក្រុម Benfica របស់ព័រទុយហ្គាល់តែមួយពិន្ទុប៉ុណ្ណោះ។

បើគិតមកដល់ពេលនេះ Xavi ដឹកនាំអ្នកមានបុណ្យបានចំនួន ៥ ប្រកួតហើយក្នុងនោះចាញ់២ ឈ្នះ២ និងស្មើ១ប្រកួតផងដែរ៕