បណ្តាញសង្គម

សហព័ន្ធ​ហែលទឹក៖​ នឹង​យក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ជា​ការ​អបអរ​សម្ពោធ​អាង​ថ្មី​នៅ​បាត់ដំបង​

នេះបើតាមការផ្សព្វផ្សាយរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីជាការអបអរសាទរក្នុងការសម្ពោធឲ្យប្រើប្រាស់ មណ្ឌលហែលទឹកខេត្តបាត់ដំបង គឺយកការប្រកួតថ្នាក់ជាតិធ្វើនៅទីនោះតែម្ដង។

មណ្ឌលហែលទឹកខេត្តបាត់ដំបងនេះនឹងសម្ដោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី៨ មករា តទៅ។ សហព័ន្ធប្រកាសដំណឹងដល់បណ្ដាសមាគម ក្លឹបទាំងអស់ដែលត្រូវចូលរួមប្រកួតអាចដាក់ពាក្យបានរហូតដល់ថ្ងៃទី៦។

ការប្រកួតមានផ្នែកបុរស-នារី និងជនពិកាថែមទាំងមានការប្រកួតបាល់ទឹកទៀតផង។ការប្រកួតថ្នាក់ជ្រើសរើសជើងឯកថ្នាក់ជាតិរបស់សហព័ន្ធខ្មែរកីឡាហែលទឹកនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ ១០ ខែមករា ឆ្នាំ២០២១ នៅក្នុងសកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង៕