បណ្តាញសង្គម

ចូលរួម​ត្រេកអរ!​ កីឡា​ការិនី​ អ៊ុក​ ស្រីមុំ​ ទទួល​ប្រាក់​ឧបត្ថម្ភ​លើក​ទឹកចិត្ត​សរុប​២ម៉ឺន​ដុល្លារ​

កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ បន្ទាប់ពីឈ្នះមេដាយមេដាយមាសពិភពលោក ១គ្រឿងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ដែលធ្វើឡើងនៅប្រទេសអេស្ប៉ាញ ព្រឹកមិញនេះបានទទួលប្រាក់ឧបត្ថម្ភលើកទឹកចិត្តពីសម្ដេចតេជោ ចំនួន១ម៉ឺនដុល្លារពីលើប្រាក់លើកទឺកចិត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សម្ដេចតេជោ ព្រឹកមិញនេះបានជួបសំណេះសំណាលជាមួយកីឡាការិនី អ៊ុក ស្រីមុំ និងថ្នាក់ដឹកនាំកីឡាផ្សេងៗទៀតនៅវិមានទីស្ដីការគណៈរដ្ឋមន្ត្រី។ ក្នុងនោះដែរសម្ដេចលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនីទាំងអស់ត្រូវបន្តខំប្រឹងប្រែងហ្វឹកហាត់ដើម្បីឲ្យមានសមត្ថភាពពេញលេញនៅពេលចេញប្រកួតកម្មវិធីផ្សេងៗ។

ប្រាក់រង្វាន់ដែលកីឡាការិនី អ៊ុក ស្រីមុំ ទទួលបានព្រឹកមិញនេះពីសម្ដេចតេជោ ១ម៉ឺនដុល្លារ ដូច្នេះបើសរុបទាំងប្រាក់រង្វាន់របស់ក្រសួងអប់រំ យុវជន និងកីឡា ៤០លានរៀល(១ម៉ឺនដុល្លារ)ទៀតគឺបានរហូតដល់ ២ម៉ឺនដុល្លារឯណោះ។

ក្រៅពីថវិកាហើយនោះកីឡាការិនី អ៊ុក ស្រីមុំ ត្រូវបានដំឡើងឋានន្តរសក្ដិជាឧត្ដមសេនីយ៍ឯកថែមទៀត។ ចំណែកលោកគ្រូ សុខ ម៉ុង ក៏ទទួលបាន៥ពាន់ដុល្លារពីសម្ដេច និង ៤០លានរៀល (១ម៉ឺនដុល្លារ)ពីក្រសួងអប់រំផងដែរ រំលឹកដែរថា កីឡាការិនី អ៊ុក ស្រីមុំ បានឈ្នះមេដាយមាស១គ្រឿង ក្នុងកម្មវិធីជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ ដែលធ្វើឡើងកាលពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងព្រឹត្តិការណ៍ពិភពលោកនៅអេស្ប៉ាញនោះ គឺមានតែ អ៊ុក ស្រីមុំ ម្នាក់គត់ឈ្នះមេដាយលើវិញ្ញាសាវាយយកពិន្ទុ៕