បណ្តាញសង្គម

ថ្មី​ទៀត! Floyd នឹង​យក​កន្លែង​ចត​ឧទ្ធម្ភាគចក្រ​​លើ​អាកាស​​ធ្វើ​ជា​កន្លែង​ប្រកួត

Floyd Mayweather បានប្រកាសថា គេនឹងឡើងសង្វៀនជាថ្មីក្នុងឆ្នាំនេះដែលជាការប្រកួតបែបមិត្តភាព ហើយទីតាំងប្រកួតគឺនៅកំពូលសណ្ឋាគារក្នុងទីក្រុងឌូបៃ។

Mayweather ខកខានឡើងសង្វៀនចាប់តាំងពីថ្ងៃទី ៦ ខែ មិថុនាឆ្នាំមុន បន្ទាប់ពីប្រកួតជាមួយតារាយូធូប Logan Paul។ គេធ្លាប់និយាយថា វានឹងក្លាយជាការប្រកួតចុងក្រោយរបស់គេ។

យ៉ាងណាក្ដី ពេលនេះគេបានប្រកាសអំពីការឡើងសង្វៀនជាថ្មីនៅខែកុម្ភៈខាងមុខ ជាមួយទីតាំងប្រកួតដ៏ប្លែក។ ការប្រកួតបន្ទាប់របស់ Floyd គ្រោងរៀបចំនៅសណ្ឋាគារ Burj Al Arab ទីតាំងកន្លែងចតឧទ្ធម្ភាគចក្រលើដំបូលអគារ។

ទីតាំងនេះធ្លាប់ជាកន្លែងអ្នកប្រដាល់ទម្ងន់ធ្ងន់ Anthony Joshua យកធ្វើជាកន្លែងហ្វឹកហាត់ ហើយក៏ធ្លាប់រៀបចំការប្រកួតវាយកូនបាល់រវាងកីឡាករ Roger Federer និង Andre Agassi។យ៉ាណាក្ដី ដៃគូប្រកួតរបស់ Floyd មិនទាន់ប្រកាសនៅឡើយទេ។

អ្នកប្រដាល់សញ្ជាតិអាមេរិកអាចនឹងមានច្រើនប្រកួតទៅមុខ ហើយគេចង់ផ្ដល់ភាពកម្សាន្តដល់អ្នកគាំទ្រ៕