បណ្តាញសង្គម

Rangnick ប្រាប់​កីឡាករ United ឲ្យ​ប្រើ​​យុទ្ធសាស្ត្រ​នេះ​ បើ​ចង់​ឲ្យ​ក្រុម​ដើរ​ទៅ​មុខ

លោក Ralf Rangnick បានប្រាប់កីឡាកររបស់លោកទាំងអស់ថា ការរត់ដាក់សម្ពាធក្នុងការប្រកួតគឺជាវិធីតែមួយគត់ដើម្បីជំរុញក្រុម Manchester United ដើរទៅមុខ។

អ្នកចាត់ការវ័យ៦៣ឆ្នាំកំពុងរៀបចំសម្រាប់ការដឹកនាំប្រកួតទី៧របស់ខ្លួន ទល់នឹងក្រុម Aston Villa នៅរាត្រីនេះពានរង្វាន់ FA Cup។ Rangnick ក៏បាននិយាយពីចំណុចសំខាន់នៃការទាមទាររបស់លោកចំពោះកីឡាករ United ទាំងអស់ផងដែរ។

បុរសដែលគេឲ្យរហស្សនាមថា "បិតាគ្រូ" បានផ្ដល់យុទ្ធសាស្ត្រដល់កីឡាករបិសាចក្រហមទាំងអស់គ្នាថា គួរតែលេងប្រើថាមពល រាងកាយនិងរត់ដេញតាមបាល់។ នេះជាអ្វីដែល Man Utd គួរធ្វើ ហើយត្រូវវិវឌ្ឍន៍ដើម្បីឲ្យក្លាយជាក្រុមប្រភេទនេះ។

លោកចង់អភិវឌ្ឍន៍កីឡាករទាំងអស់ និងកំណត់ឲ្យច្បាស់គ្រប់ការប្រកួតលើកីឡាករណា ដែលអាចធ្វើដូចអ្វីដែលបាននិយាយគ្នា។ក្រោយចូលដឹកនាំបាន៦ប្រកួតគិតគ្រប់កម្មវិធីជំនួសកន្លែងលោក Ole Gunnar Solskjaer ក្នុងនាមជាគ្រូបណ្ដោះអាសន្នលោក Rangnick បានជួយក្រុមឈ្នះ២ ចាញ់២និងស្មើ២ប្រកួត៕