បណ្តាញសង្គម

Arteta បន្ទោស​កីឡាករ​ Arsenal ថា​លេង​គ្មាន​ចង់​ឈ្នះ​សោះ ក្រោយ​ចាញ់ Nottingham Forest

អ្នកចាត់ការ Mikel Arteta បានចោទកីឡាករកីឡាករ Arsenal ថាខ្វះភាពចង់ឈ្នះ បន្ទាប់ពីពួកគេលេងចាញ់ក្រុម Nottingham Forestធ្លាក់ចេញពីពានរង្វាន់ FA Cup កាលពីយប់មិញ។

Arsenal បានចាញ់ ១-០ ដោយសារក្រុមមកពីលីគ Championship ខណៈមួយគ្រាប់របស់ Forest ធ្វើបានដោយប្រធានក្រុម Lewis Grabban នៅមុន៧នាទីបញ្ចប់ការប្រកួត។

ក្រុមការប្រកួតនេះដែរ Arsenal ទាត់មិនចំគោលដៅសូម្បីមួយជើង ហើយលោក Arteta មិនសប្បាយចិត្តសោះចំពោះលទ្ធផលនេះ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបាននិយាយថា Arsenal ត្រូវការថាមពលនិងភាពស្រែកឃ្លានដើម្បីឈ្នះគ្រប់ឱកាស។

លោកពិតជាខកចិត្តជាមួយការលេងយប់មិញខ្លាំងណាស់។ ប៉ុន្តែវាបានកើតឡើងទៅហើយ ហើយក្រុមត្រូវតែវិភាគដើម្បីរកហេតុផល។ ជ័យជម្នះរបស់ Nottingham Forest ពួកគេនឹងឡើងទៅប៉ះក្រុម Leicester City នៅជុំទី៤ នៃពានរង្វាន់ FA Cup៕