បណ្តាញសង្គម

អត់​ឃើញ Ronaldo លេង​ជាមួយ Aston Villaមែនទេ នេះ​ជា​មូលហេតុ?

Cristiano Ronaldo មិនបានបង្ហាញខ្លួនឲ្យ Manchester United ឡើយកាលពីប្រកួតជាមួយ Aston Villa កាលពីយប់មិញ ដោយសារតែគេមានបញ្ហារបួសបន្តិចបន្តួច។

Man Utd បានយកឈ្នះ Aston ១-០ ក្នុងពានរង្វាន់ FA Cup ជុំទី៣ ដោយមួយគ្រាប់របស់ពួកគេធ្វើបានដោយខ្សែបម្រើ McTominay។ មុនការប្រកួតគេមិនបានឃើញលោក Ralf Rangnick បញ្ចូលឈ្មោះ Ronaldo ក្នុងបញ្ជីកីឡាករឡើយ។

និយាយមុនការប្រកួតអ្នកចាត់ការបណ្ដោះអាសន្ន Rangnick បានឲ្យដឹងថា លោកបាននិយាយជាមួយ Ronaldo ហើយគេបានប្រាប់ថា មានរបួសខ្លះនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

តែវាជាបញ្ហារបួសតូចតាចទេ ដូច្នេះលោកបានសម្រេចចិត្តឲ្យកីឡាករសញ្ជាតិព័រទុយហ្គាល់សម្រាកតែម្ដង។ នេះជាលើកដំបូងហើយដែល Ronaldo ត្រូវអវត្តមានដោយសាររបួស ចាប់តាំងពីត្រឡប់មកកាន់ United វិញ ក្រោយចាកចេញពី Juventus។

អវត្តមានរបស់គេ ខ្សែប្រយុទ្ធ Edinson Cavani បានចូលខ្លួនមកជំនួសនៅតំបន់ប្រយុទ្ធ៕