បណ្តាញសង្គម

Barca បាន​បន្ត​កុងត្រា​ថ្មី​នឹង​​ Umtiti ខណៈ​អាច​ចុះ​ឈ្មោះ​ Torres ក្នុង​ Li Liga ទៀត​ផង​

ក្លឹប Barcelona បានធ្វើការបន្តកុងត្រាថ្មីផ្លូវការជាមួយខ្សែការពារ Samuel Umtiti រហូតទៅដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានលក្ខខណ្ឌតម្រូវឲ្យកាត់ថ្លៃពលកម្មមួយចំនួន។

បើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់ក្នុងថ្ងៃនេះ។ ការកាត់ប្រាក់ខែនេះគឺដើម្បីធ្វើឲ្យ Barca មានលទ្ធភាព ស្របទៅតាមច្បាប់ហិរញ្ញវត្ថុ Financial Fair Play ដែលអាចចុះឈ្មោះខ្សែប្រយុទ្ធ Ferran Torres ក្នុង La Liga ដើម្បីចូលរួមក្រុមខ្លួន ដែលទើបតែទិញពីក្លឹប Man City ទៀតផង ។

ដូច្នេះ Barca នឹងទទួលបានកីឡាករថ្មី ក៏ដូចជាបន្តកុងត្រាថ្មីជាមួយកីឡាករខ្លួន ដោយមិនចាំបាច់លក់កីឡាករក្នុងក្លឹប។ នៅរដូវកាលនេះ Umtiti ទើបតែចូលលេងបាន ១ប្រកួតឲ្យ Barca ប៉ុណ្ណោះ ខណៈ Torres វិញមិនទាន់បានចូលរួមប្រកួតនៅឡើយទេដោយសារតែមានកូវីដ-១៩ ដោយនឹងបង្ហាញខ្លួនដំបូង ក្នុងប្រកួតនឹង Athletic Club ក្របខ័ណ្ឌ Copa del Rey វគ្គ១៦ក្រុម នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ខាងមុខ៕