បណ្តាញសង្គម

ក្លឹប​បាល់ទាត់​ភ្នំពេញ​ ចាប់​ដៃគូ​ជា​មួយ​ Primum Fitness​ ជំរុញ​ការ​ហ្វឹកហាត់​ត្រៀម​បើក​លីគ​រដូវ​កាល​ថ្មី​

ក្លឹបបាល់ទាត់ល្បីឈ្មោះនៅកម្ពុជា ភ្នំពេញក្រោន ព្រឹកមិញនេះចុះហត្ថលេខា MOU ជាមួយក្លឹបហាត់ប្រាណ Primum Fitness ដើម្បីជំរុញការហ្វឹកហាត់រាងកាយដល់ក្រុមកីឡាកររបស់ខ្លួនតៀមប្រជែងលីគរដូវកាល ២០២២ នេះ។

លោក កែវ សុខង៉ន តំណាងក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឲ្យដឹងថា លោកពិតជារីករាយក្នុងការសហការជាមួយក្លឹបហាត់ប្រាណ Primum Fitness ព្រោះជាកន្លែងហាត់ប្រាណស្តង់ដារ និងមានសម្ភារគ្រប់គ្រាន់ងាយស្រួលដល់កីឡាករ។

ការសហការនេះនឹងជួយច្រើនដល់ក្រុមកីឡាករក្រោន ដើម្បីជាការត្រៀមខ្លួនក្នុងការប្រកួតប្រជែងពានរង្វាន់នានាទាំងលីគកំពូលកម្ពុជា និងពានរង្វាន់អន្តរជាតិពេលខាងមុខនេះ។

បញ្ជាក់ដែរថា ពិធីចុះហត្ថលេខា MOU រវាងក្លឹបបាល់ទាត់ភ្នំពេញក្រោន និងក្លឹបហាត់ប្រាណ Primum Fitness នេះធ្វើឡើងកាលពីព្រឹកមិញនៅឯក្លឹប ភ្នំពេញក្រោន ផ្ទាល់តែម្ដង៕