បណ្តាញសង្គម

Xavi ​ថា Real Madrid ​ជា​ក្រុម​លេង​ល្អ​ជាង​គេ​នៅ​អេស្ប៉ាញ​នា​ពេល​បច្ចុប្បន្ន​

Xavi Hernandez អ្នកចាត់ការក្រុម FC Barcelona បានអះអាងថានៅពេលនេះ មានតែក្រុម Real Madrid មួយទេនៅអេស្ប៉ាញដែល In-Form ជាងគេ ឬអាចហៅថាលេងល្អជាងគេនោះ។

ក្រុម Barcelona នឹងតតាំងជាមួយក្រុម Real Madrid ក្នុងការប្រកួតពានរង្វាន់ Supercopa de Espana នៅម៉ោង២រំលងអាធ្រាត្រនេះហើយ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ដោយពានរង្វាន់នេះដែរ គេធ្វើឡើងនៅទឹកដីកណ្ដាលអារ៉ាបីសាអូឌីតឯណោះ ដោយមាន៤ក្រុមប៉ុណ្ណោះចូលរួម លេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង។ មុនការប្រកួតរវាងក្រុម Barcelona និង Real Madrid នៅរាត្រីនេះដែរ លោក Xavi បានបង្ហាញចំណាប់អារម្មណ៍ដែរថា៖ “ខ្ញុំបានឃើញក្រុម Barcelona កំពុងជួសជុលនៅឡើយ ហើយសម្រាប់ Real Madrid វិញ កំពុងធ្វើបានល្អស្រាប់។

តែវាមិនមានន័យអ្វីគ្រប់យ៉ាងនោះទេ។ យើងត្រូវតែជួបពួកគេគ្រប់ស្ថានភាពទាំងអស់។ ពួកគេពេលនេះជាក្រុមលេងល្អជាងគេនៅអេស្ប៉ាញ”៕