បណ្តាញសង្គម

Lampard នឹង​ទៅ​សម្ភាសន៍​ការងារ​ជា​អ្នកចាត់ការ​ Everton ម្ដង​ទៀត​ក្នុង​ថ្ងៃ​នេះ​​

លោក Frank Lampard នឹងទៅចូលជួបជាមួយថ្នាក់ដឹកនាំរបស់ក្លឹប Everton ជាលើកទី២ នៅក្នុងថ្ងៃនេះ ដើម្បីទៅសម្ភាសន៍ការងារ ធ្វើជាអ្នកចាត់ការថ្មីរបស់ក្លឹបមួយនេះ។

អតីតអ្នកចាត់ការរបស់ក្លឹប Chelsea រូបនេះ ត្រូវបានគេដឹងថា បានចូលទៅសម្ភាសន៍នឹងការងារនេះ លើកទីមួយ កាលពីសប្ដាហ៍កន្លងទៅនេះ។ លោក Lampard ជាបេក្ខជនឈានមុខគេ នៅក្នុងតំណែងជាអ្នកចាត់ការក្លឹប Everton ថ្មីនេះ ដោយនៅខណៈនេះ លោកត្រូវបានគេជឿជាក់ថា ចង់ត្រលប់មកធ្វើការជាអ្នកដឹកនាំក្លឹបវិញហើយ។

លោក Lampard មានបទពិសោធន៍ដឹកនាំក្លឹបតាំងពីឆ្នាំ២០១៧មក ដោយធ្លាប់ដឹកនាំ ក្រុមយុវជនរបស់ Chelsea ក្លឹប Derby និងក្រុមឈុតធំរបស់ Chelsea ៕