បណ្តាញសង្គម

Benzema ហាក់​បីដូច​ជា​មាន​ភាព​ជឿជាក់​ Mbappe នឹង​មក​លេង​ឲ្យ​ Real នៅ​ពេល​ខាង​មុខ​

ខ្សែប្រយុទ្ធ Karim Benzema ហាក់បីដូចជាមានភាពជឿជាក់លើ ខ្សែប្រយុទ្ធ Kylian Mbappe នឹងមកលេងឲ្យ Real Madrid នៅថ្ងៃខាងមុខ។

Benzema បាននិយាយក្នុងថ្ងៃនេះត្រៀមប្រកួតតទល់នឹង Paris Saint Germain វគ្គ១៦ក្រុមចុងក្រោយថា៖" លេងតទល់នឹង Mbappe គឺពិសេសមែនទែនព្រោះតែយើងជាមិត្តក្រុមគ្នាក្នុងក្រុមជម្រើសជាតិ "។

កីឡាករនេះបន្តថា៖" អ្នកទាំងអស់គ្នាសុទ្ធតែដឹងច្បាស់ហើយថ្ងៃណាមួយខាងមុខ Mbappe នឹងផ្លាស់មកកាន់ Real នេះ។ តែសំខាន់ឥឡូវនេះគឺខំប្រកួតឲ្យឈ្នះ ក្នុងការប្រកួតUCL នេះសិន "។

Mbappe ត្រូវបានគេដឹងថា កីឡាករនេះពិតជាចង់ផ្លាស់ទៅ Real Madrid ពិតប្រាកដមែននៅរដូវកាលខាងមុខ ដែលជាហេតុនៅខណៈនេះ ខ្សែប្រយុទ្ធមិនទាន់បន្តកុងត្រាថ្មីជាមួយ PSG ខណៈកុងត្រានឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕