បណ្តាញសង្គម

ផល​ សោភ័ណ្ឌ៖​ ចាញ់​មួយ​រាប់​ម្សិលមិញ​ជា​មួយ​ ឡៅ​ ចិត្រា​

អ្នកប្រដាល់ខណ្ឌដង្កោ ផល សោភ័ណ្ឌ សរសេរលើហ្វេសបុកថាការចាញ់ ចិត្រា ម្សិលមិញនេះគឺភ្លាត់ឲ្យអាជ្ញាកណ្ដាលរាប់១ដងក្នុងទឹក២ ជាហេតុចាញ់ពិន្ទុតែម្ដងខណៈសាច់ដៃរូបគេចេញបានច្រើន។

ម្សិលមិញនេះការប្រកួតលើទម្ងន់ ៦៧គីឡូក្រាមរវាង ឡៅ ចិត្រា និង ផល សោភ័ណ្ឌ គឺជក់ចិត្តគួរសម និងធ្វើឡើងពេញ៥ទឹក។ យ៉ាងណាគេមើលឃើញថា ចិត្រា ហាក់មិនសូវចេញអាវុធបានច្រើនឡើយ មិនដឹងថាមានមូលហេតុអ្វីនោះទេ ប៉ុន្តែរូបគេបានទាត់ជើង ផល សោភ័ណ្ឌ ឲ្យអាជ្ញាកណ្ដាលរាប់ម្ដងក្នុងទឹក២។

ចំពោះ សោភ័ណ្ឌ វិញគឺចេញអាវុធច្រើន ពោលមានទាត់ មានម៉ាត់ រហូតតាំងពីទឹក១ដល់បញ្ចប់ទឹក៥។ កីឡាកររូបគេបញ្ចេញមតិលើហ្វេសបុកតបអ្នកគាំទ្រមួយរូបថា «ភ្លាត់រាប់១ដង ឬចាញ់តែមួយរាប់នោះទេ»។

ការប្រកួតស្វែងរកជើងខ្លាំង និងម្ចាស់មេដាយថ្នាក់ជាតិទម្ងន់ ៦៧គីឡូក្រាមម្សិលមិញនេះរវាង ឡៅ ចិត្រា និង ផល សោភ័ណ្ឌ នៅស្តាតចាស់គឺប្អូនប្រុសរបស់ ឡៅ ចន្ទ្រា បានឡើងបន្តក្រោយពីយកឈ្នះពិន្ទុ។

សហព័ន្ធប្រដាល់គុនខ្មែរឥលូវនេះកំពុងធ្វើការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួននៅស្តាតចាស់ និងឈានដល់ថ្ងៃទី៣ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៨ កុម្ភៈ ២០២២៕