បណ្តាញសង្គម

ហុល គឹម​ហ៊ុយ ៖ ១០០​%​កម្ពុជា​នឹង​ឈ្នះ​ជំនួប​ទល់​ហ្វីលីពីន​យប់នេះ​

ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ ឆ្នាំនឹងលេងទល់ក្រុមជម្រើសជាតិហ្វីលីពីនក្រោមអាយុ២៣ ឆ្នាំនៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង៧យប់នេះដែលជាការប្រកួតសន្សំពិន្ទុលើកទី២ក្នុងពូល A ។

ទាក់ទងការប្រកួតនេះអ្នកចាំទីជម្រើសជាតិកម្ពុជា និងឈុតយុវជនក្រោមអាយុ២៣ឆ្នាំកម្ពុជា ហុល គឹមហ៊ុយ បានឲ្យដឹងថា ក្រុមទាំងមូលសង្ឃឹម១០០%លើការយកបាន៣ពិន្ទុនៅយប់នេះ។

សម្រាប់គេផ្ទាល់ជឿជាក់ថា ក្រុមទាំងមូលនឹងធ្វើបាន។អ្នកចាំទីដដែលបន្ថែមថា ហ្វីលីពីនជាក្រុមមានកីឡាករល្អច្រើន ពិសេសកាយសម្បទាធំៗល្អ យ៉ាងណាវាមិនមែនជារឿងងាយស្រួលប៉ុន្មានទេក្នុងការយកឈ្នះយុវជនហ្វីលីពីន។

ប៉ុន្តែក្រុមទាំងមូលនឹងព្យាយាមឲ្យអស់ពីកម្លាំងកាយចិត្ត១០០%។រំលឹកថា ពូល A នេះកម្ពុជាកំពុងឈរលេខរៀងទី១ ក្រោយយកឈ្នះប្រ៊ុយណេ៦-០ កាលប្រកួតទី១ ស្របពេលដែលហ្វីលីពីនមាន១ពិន្ទុក្រោយស្មើគ្នាកាលប្រកួតទី១ជាមួយទីម័រខាងកើត២-២៕